
លោកឧត្តមសេនីយឯកជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញបានផ្ដល់ប្រភពពត៌មានទៅអោយ Freshnew ថា លោកនឹងមិនអត់អោនជាដាច់ខាតក្នុងករណីបង្ហោះរូបអាក្រាតសពរបស់សានស្រីឡៃនេះ ព្រោះនេះជាការរំលោភបំពានលេីសាកសព ហេីយក៏ជាការល្មេីសក្រមសីលធម៌មន្ត្រីនគបាលជាតិផងដែរ លោកនឹងបញ្ជាអោយចាត់វិធានការស្រាវជ្រាវ ប្រសិនជារូបនេះបង្ហោះផ្សព្វផ្សាយដោយមន្ត្រីនគបាលមែន គឺលោកនឹងដាក់ទណ្ឌកម្មអោយធ្ងន់ធ្ងរតែម្ដង។
ការបញ្ជាក់បែបនេះគឺកេីតឡេីងក្រោយមហាជនធ្វេីការរិះគន់ ខ្លាំងៗចំពោះទង្វេីអសីលធម៌របស់មន្ត្រីកោសល្យវិច្ឆ័យដែលបានថតរូបអាក្រាតសពបង្ហោះចែកគ្នាមេីលយ៉ាងសប្បាយរីលរាយហួសព្រហ្មដែនក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហេីយជាការប្រមាថសាកសពយ៉ាងខ្លាំង។


No comments:
Post a Comment