ប៉ុន្មានម៉ាត់​យ៉ាងខ្លីពី ឧកញ៉ា ឌួង ឆាយ សង្ឃឹមលែងឃើញមានរូបប្រាសាទបាយ័ន ដែលមានទឹកមុខញញឹម ស្ថិតនៅលើគ្របចានបង្គន់ ដែលកំពុងដាក់លក់នៅលើ Amazon ចុះ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 16, 2019

ប៉ុន្មានម៉ាត់​យ៉ាងខ្លីពី ឧកញ៉ា ឌួង ឆាយ សង្ឃឹមលែងឃើញមានរូបប្រាសាទបាយ័ន ដែលមានទឹកមុខញញឹម ស្ថិតនៅលើគ្របចានបង្គន់ ដែលកំពុងដាក់លក់នៅលើ Amazon ចុះ

អាយឌីអូឡូជីញ៉ូស

កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកដែលជា ប្រជាពលរដ្ឋខ្មែរ ក្រោយឃើញនៅលើវ៉េបសាយទីផ្សារអនឡាញ Amazon មានរូបដែលប្រាសាទបាយ័ន មានមុខបួនដោយពោរពេញទៅដោយទឹកមុខញញឹមនៃរូបបាយ័ន និងជាប្រាសាទដែលកសាងដោយស្ដេចខ្មែរ បុព្វបុរសខ្មែរ ប្រាសាទដែលមានចម្លាក់ដ៏ល្អប្រណីត តែបែរជាស្ថិតនៅលើគ្របចានបង្គន់ទៅវិញ ហើយកំពុងដាក់លក់នៅលើវ៉េបសាយខាងលើ។

ជាមួយគ្នានេះដែរ ឧកញ៉ា ឌួង ឆាយ ក៏បានប្រតិកម្មយ៉ាងខ្លាំងផងដែរ ដោយលើកឡើងថា ៖

តើនេះជាការប្រមាថមកលើបុព្វបុរសដូនតាខ្មែរនិងជាតិសាសន៍ខ្មែរទាំងអស់ទេ? តើនេះជាការលួចចំលងកម្មសិទ្ធបញ្ញាទេ? ខ្ញុំបាទ ឌួង ឆាយ សូមថ្កោលទោសនិងសំណូមពរអោយក្រុមហ៊ុន Amazon ដកចេញនូវផលិតផលដែលកំពុងលក់ និង ប្រមូលមកវិញនូវទំនិញទាំងឡាយដែលបានលក់ហើយ ដោយមានរូបប្រាង្គប្រសាទនានារបស់ខ្មែរត្រលប់មកវិញ ព្រោះទង្វើរនេះជាការប្រមាថមួយដ៏ធំមិនអាចទទួលយកបានទេ

ប្រាសាទបាយ័ន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here