វ័ណ្ណកហេីយ! ករណីក្មេងពាក់ស័ក្តធំ សមាជិកឧត្តមក្រុមប្រឹក្សានឹងសួរនាំសម្ដេចក្រឡាហោម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 9, 2019

វ័ណ្ណកហេីយ! ករណីក្មេងពាក់ស័ក្តធំ សមាជិកឧត្តមក្រុមប្រឹក្សានឹងសួរនាំសម្ដេចក្រឡាហោម

អាយឌីអូឡូជី

ករណីដែលកំពុងតែកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបមន្ត្រីដែលមើលទៅវ័យហាក់ជាក្មេង ប៉ុន្តែមានឋានន្តរស័ក្តខ្ពស់ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងខ្លាំងផងដែរ។

ក្រោយពីមានការរិះគន់យ៉ាងខ្លាំងនេះ មិនទាន់ឃើញសាមីខ្លួនចេញមកឆ្លើយបំភ្លឺទៅនឹងការចង់ដឹង ចង់ឮ ពីមហាជននៅឡើយទេ រហូតគិតមកដល់យប់ថ្ងៃទី ០៨ ខែមករានេះ ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ចេញសារថ្មីមួយទៀតថានឹងសួរនាំករណីខាងលើនេះ ក្នុងកិច្ចប្រជុំ ជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ។

ក្នុងនោះដែរគឺលោកបានថ្លែងយ៉ាងដូចច្នេះថា ៖

ករណីទាំងនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងលេីកសួរនាំក្នុងកិច្ចប្រជុំ ជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ដេីម្បីធានាបានថាការប្រលងចូលក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគឺប្រកបដោយ តម្លាភាព អព្យាក្រឹត្យ គ្មានអំពេីពុករលួយ ខ្សែស្រលាយ ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here