ប្រជាពលរដ្ឋ​ទទូច​អង្វរឲ្យជួយស៊ែរ ទិដ្ឋភាពនៅផ្លូវក្រុងកំពត ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តម ទេសរដ្ឋមន្ត្រី បានឃើញផង (ជួយស្រោចទឹកផង) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 14, 2019

ប្រជាពលរដ្ឋ​ទទូច​អង្វរឲ្យជួយស៊ែរ ទិដ្ឋភាពនៅផ្លូវក្រុងកំពត ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តម ទេសរដ្ឋមន្ត្រី បានឃើញផង (ជួយស្រោចទឹកផង)

អាយឌីអូឡូជីញ៉ូស

កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះ យុវតីម្នាក់ បានថ្លែងរៀបរាប់ពីទុក្ខកង្វល់របស់ខ្លួន តាមរយៈបណ្ដាញសង្គមសូមស្ថាប័នពាក់ព័ន្ធមេត្តាជួយដល់ទុក្ខលំបាកនេះផង ដោយបានសរសេររៀបរាប់ថា៖

😥ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ក្នុងខេត្តកំពតខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាជួយ Shares ម្នាក់មួយមកណាឲ្យរាជរដ្ធាភិបាលលោកបានឃើញផង🙏🏼🙏🏼🙏🏼 អាណិតអ្នកនៅផ្លូវហ្នឹងផង ស្លាប់អស់ជាមិនខានទេបើនៅតែដូចនេះលោក😭😪😪

ក្រុងកំពតណាមិនមែនជនបទទេលោកសូមយកចិត្តគិតទុកដាក់ពីសុខភាពពលរដ្ឋផងបេីហុយយ៉ាងនេះងាប់អស់ហេីយថ្លេីម សួត ជាពិសេសប្រព័ន្ធផ្លូវដង្ហើមគាត់យ៉ាងម៉េចវិញ ស៊ីម៉ង់ត៍ណាមិនមែនដីស្រែទេម្នាក់ៗបេីលើកផ្ទះរត់បានលីទៅអស់ហើយ។

ផ្លូវក្នុងក្រុងមិនធ្វេីមុន ម៉េចក៏ទៅធ្វេីផ្លូវនៅជាយក្រុងទៅវិញ?សំណូមពររបស់ប្រជាជននៅតាមសងខាងផ្លូវចាប់ពីគល់ស្ពានកំពង់បាយថ្មីដល់គល់ស្ពានBCE សូមសាលាខេត្តកំពត មន្ទីរគមនាគមន៍ខេត្ត និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយបញ្ហាខាងលេីដោយអនុគ្រោះ។

កន្លងមកឃើញមានឡានបាញ់ទឹកមួយគ្រឿងដែរដែលបាញ់ទឹកស្រោចផ្លូវតែស្រោចដូចយល់សុបិនមួយថ្ងៃស្រោចមួយដង ពេលខ្លះអត់ក៏មានជួនកាលសួរទៅថាឡានខូច!

តេីឡានណឹងមួយថ្ងៃខូចប៉ុន្មានដង?តេីឡានមានតែមួយឬ?សូមអរគុណ នឹងសូមអធ្យាស្រ័យ🙏🏼🙏🏼😩( សុំបន្ថែមបន្តិចទៀតហើយនិយាយថាទៅលេងផ្ទះម្តងៗ គឺចង់ទឹកភ្នែកក៏ទឹកភ្នែកមិនចេញដែរពីព្រោះថាដីហ៊ុយចូលពេញទៅហើយ😭គឺថាអាណិតពួកគាត់ណាស់ ហើយក្មេងៗតើអោយគ្នាលូតលាស់បានយ៉ាងមិចទៅលោកអើយ😰😰😰

ប្រភពពីបង Luckyvid ong 🙏🏼🙏🏼🙏🏼

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here