សម្ដេចតេជោ ៖ កម្ពុជា មានការអភិវឌ្ឍសព្វថ្ងៃនេះ ក៏មកពីការចូលរួមចំណែក របស់វៀតណាម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 15, 2019

សម្ដេចតេជោ ៖ កម្ពុជា មានការអភិវឌ្ឍសព្វថ្ងៃនេះ ក៏មកពីការចូលរួមចំណែក របស់វៀតណាម

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ”

សម្ដេចតេជោ និង លោកស្រី Nguyen Thi Kim Ngan

ក្នុងនោះដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានអបអរសាទរអំពីលទ្ធផលល្អ នៃសន្និបាតគណបក្សប្រជាជនកម្ពុជា កន្លងមក ព្រមទាំងការប្រាព្ធ​ខួប៤០ឆ្នាំ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ នាំមកនូវជ័យជម្នះថ្ងៃ៧មករា និងខួប២០ឆ្នាំ នៃជោគជ័យក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅកម្ពុជា ជាមួយនឹងការសម្ពោធវិមានឈ្នះឈ្នះ ដែលបានប្រព្រឹត្តទៅយ៉ាងឧឡារិកត្រចះត្រចង់ និងជោគជ័យ។

ហើយលោកស្រីបន្ដថា ក្នុងរយៈពេលតែ២ឆ្នាំ កន្លងមកថ្មីៗនេះ រដ្ឋសភាវៀតណាម សង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកស្រីក៏កោតសរសើរចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ កាន់តែរីកចម្រើនខ្លាំងឡើង៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here