
នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បើតាមលោកអធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់ អ្នកសារព័ត៌មានថា នៅមុននេះបន្តិច ពិតជាមាន ប៉ូលិសតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ ឃាត់លោកផ្កាយ១ មែន ប៉ុន្តែ លោកមិនច្បាស់ថា ជាករណីអ្វីអោយពិតប្រាកដនោះទេ ស្ថិតតាមបណ្តោយផ្លូវ១០១៩ មុខឃ្លាំងបារីមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ប៉ូលិសពាក់ផ្កាយ១ម្នាក់ រួមនិងគ្នីគ្នា ៤ទៅ៥នាក់ ទៀត
ត្រូវបានកម្លាំងប៉ូលិសតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ ចាប់ក្រៀក បញ្ចូលឡានភ្លាមៗ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ នេត សាវឿន បានបញ្ជា ក្រោយពេលប៉ូលិសសេដ្ឋកិច្ច ៤-៥នាក់ ទាំងនេះ ចុះទៅកាន់ទីតាំងមួយកន្លែង ដែលប្រភពប្រាប់ថា ទៅបង្រ្កាបបទល្មើសសេដ្ឋកិច្ច ប៉ុន្តែមិនមានការសហការ ឬ រាយការណ៍ទៅថ្នាក់លើ ក្នុងនោះ គេដឹងថា មានឈ្មោះ ពៅ វណ្ណៈ ស្រ៊ុន រតនៈ តាំង គង់ និង ឈ្មោះ ឯម រតនា។

តាមប្រភពចុងក្រោយ មន្រ្តីប៉ូលិសដែលកម្លាំងតម្រួតបទបញ្ជា ឃាត់នោះ ត្រូវបានដោះលែងអោយទៅវិញហើយ ក្រោយពីបញ្ជាក់ហេតុផលច្បាស់លាស់ជាមួយថ្នាក់លើ។
ជុំវិញករណីចុះបង្រ្កាបបទល្មើសសេដ្ឋកិច្ច នៅក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមបញ្ជាប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ផ្កាយ៣ ចាន់ វ៉ាន់ធឿន កន្លងមកមានការរិះគន់យ៉ាងច្រើន ថាការអនុវត្តន៍ច្បាប់មិនសូវសុក្រិត ពិសេសមិនមានការសហការ រវាងសមត្ថកិច្ច និង សមត្ថកិច្ច។



យោងតាម ឯកសារ មួយសន្លឹក ដែលចុះហត្ថលេខា ដោយលោក ចាន់ វ៉ាន់ធឿន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បានអោយដឹងថា លោកបានចាត់តាំង ឬ អនុញ្ញាតិ អោយលោកឧត្តសេនីយ៍ទោ គឹម ហុង ចាត់ចែងសេដ្ឋកិច្ច ២៥ខេត្ត ក្រុង ដោយមានអ្នកហែរហម ជាច្រើន។

តាមប្រភពប្រាប់ថា លោក គឹម ហុង គឺជាដៃស្តាំ របស់ លោក ចាន់ វ៉ាន់ធឿន ដែលតែងតែធ្វើអោយ អ្នករកស៊ីភាគច្រើន មិនសូវជាសប្បាយចិត្ត ពិសេសអស់លុយច្រើនៗ៕


No comments:
Post a Comment