សូមពុក​ម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះកូនៗ ខ្សែដៃ និងព្រីភ្លើង វាអាចស្រូបចរន្តភ្លើង​បានល្អណាស់ ហើយក៏អាចធ្វើឲ្យកូនៗលោកអ្នកគ្រោះថ្នាក់ផងដែរ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 11, 2019

សូមពុក​ម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះកូនៗ ខ្សែដៃ និងព្រីភ្លើង វាអាចស្រូបចរន្តភ្លើង​បានល្អណាស់ ហើយក៏អាចធ្វើឲ្យកូនៗលោកអ្នកគ្រោះថ្នាក់ផងដែរ

អាយឌីអូឡូជីញ៉ូស

គ្រឿងអលង្កា មាស​ ផ្លាកទីនជាគ្រឿងបន្ថែមនូវសោភណ្ឌភាព ប៉ុន្តែក៏អាចគ្រោះថ្នាក់ផងដែរ ចំពោះលោកអ្នកដែលប្រើប្រាស់មិនបានល្អ ជាពិសេសកូនក្មេងតូចៗដែលមិនអាចមានកិច្ចការពារខ្លួនបានល្អប្រសើរ ដូចច្នេះហើយទើបមានឪពុកម្ដាយខ្លះផ្លាស់ប្ដូរមកជាប្រាក់ជំនួសគ្រឿងអលង្កាមានតម្លៃវិញ ក៏ប៉ុន្តែបើយើងមិនបានប្រុងប្រយ័ត្ន ករណីគ្រោះថ្នាក់ក៏នៅតែអាចមានដដែល។

ជាក់ស្ដែងដូចករណីដែលកំពុងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្មេងតូចម្នាក់ដែលពាក់ខ្សែដៃប្រាក់ ហើយគាប់ជួនឪពុកម្ដាយមិនបានប្រុងប្រយ័ត្ន ដោយទុកព្រឺភ្លើងចោល បណ្ដាលឲ្យឆក់ខ្លោចដៃ ព្រោះខ្សែដៃ និងព្រីភ្លើង វាអាចស្រូបចរន្តគ្នាបានល្អណាស់។

ក្មេងដែលរងគ្រោះខ្លោចដៃ

ដូចច្នេះពុកម៉ែបងប្អូនត្រូវបន្ថែមការប្រុងប្រយ័ត្នជានិច្ចចំពោះក្មេងតូចៗ ព្រោះវាអាចនឹងធ្វើឲ្យយើងមានវិប្បដិសារីថ្ងៃមុខ បើយើងមិនប្រុងប្រយ័ត្ននោះចំពោះរឿងតូចៗហ្នឹង។

សូមជួយចែករំលែកបន្តផង ដើម្បីជាការក្រើនរម្លឹកឡើងវិញ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here