នាយករដ្ឋមន្ត្រី ជំទាស់ការបង្កើតស្ថានីយ៍ទូរទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន ព្រោះនាំតែអស់លុយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 12, 2019

នាយករដ្ឋមន្ត្រី ជំទាស់ការបង្កើតស្ថានីយ៍ទូរទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន ព្រោះនាំតែអស់លុយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ កាល​ពី​ដើម​ខែ​មករា​កន្លងទៅនេះ ក្រសួងព័ត៌មាន​បាន​លើក​ឡើង​ពី​ គម្រោង​បង្កើត​ប៉ុស្តិ៍ទូរទស្សន៍​យ៉ាង​តិច ៣​ប៉ុស្តិ៍​បន្ថែម​ទៀត ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) និង​វិទ្យុ​ជាតិ​កម្ពុជា ព្រោះស្ថាប័ន​ទាំង​ពីរ​នេះ បច្ចុប្បន្ន​គឺមាន​តែ​ការ​ផ្សព្វផ្សាយ​តាម​​គេហទំព័រ និង​រលក​ធាតុអាកាស​ជា​សំឡេង​តែ​ប៉ុណ្ណោះ។

ជាការឆ្លើយតប ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំទាស់មិនឲ្យបង្កើតនោះទេ នាំតែអស់លុយ ព្រោះក្រសួងផ្ទាល់មិនទាំងទៅ សរសេរព័ត៌មានអ្វីដែលថ្មីនោះទេ ភាគច្រើនជាព័ត៌មានផ្អូម។

នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ

សម្តេចតេជោបន្តថា “តើទៅបង្កើតទូរទស្សន៍ធ្វើអ្វី (ក្រសួងព័ត៌មាន)បើព័ត៌មានខ្លួនឯងមិនទាំងធ្វើផង។ បង្កើតនាំតែអស់លុយទេ” ជាង​នេះ​ទៅ​ទៀត​សម័យ​នេះ​ជា​សម័យ​ដែល​Online គេ​មាន​ហើយ! មិន​មិន​ចាំ​ម៉ោង​ផ្សាយ​របស់​ទួរទស្សន៍​លោក​ឯង​ទេ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ផុស សុវណ្ឌ អ្នកនាំពាក្យ។ រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here