ប្រធានបក្សខ្មែរក្រោក បដិសេដចំពោះគណនីដែលវាយប្រហារអ្នកកាសែត ដោយបានក្លែងបន្លំឈ្មោះគណបក្ស - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 12, 2019

ប្រធានបក្សខ្មែរក្រោក បដិសេដចំពោះគណនីដែលវាយប្រហារអ្នកកាសែត ដោយបានក្លែងបន្លំឈ្មោះគណបក្ស

អាយឌីអូឡូជីញ៉ូស

នៅមុននេះបន្តិច យប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩នេះ ប្រធានគណបក្សខ្មែរក្រោក ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានបដិសេដចំពោះគណនីដោយបានក្លែងបន្លំឈ្មោះគណបក្សខ្មែរក្រោក យកវាយប្រហារអ្នកសារព័ត៌មាន ធ្វើឲ្យមានយល់ច្រឡំ រហូតដល់មានអង្គភាពខ្លះចុះផ្សាយបន្តទៀតផង។ 

ប្រធានគណបក្សខ្មែរក្រោក បានឆ្លើយបដិសេធថា ៖ សូមជម្រាបថា គណនីខាងក្រោមនេះ គណបក្សខ្មែរក្រោក មិនទទួលស្គាល់ទេ គឺជាគណនី Fake តែប៉ុណ្ណោះ សូមមេត្តាជ្រាបជាព័ត៌មាន ។

ហើយលោកបានបន្តថា ៖ ជាស្មារតីរបស់គណបក្សខ្មែរក្រោក គឺទទួលស្គាល់ចំពោះការផ្សាយក្នុង page ខ្ញុំបាទ និង page ខុទ្ទកាល័យគណបក្សតែប៉ុណ្ណោះ យេីងខ្ញុំមិនទទួលស្គាល់គណនី ក្លែងក្លាយដែលកំពុងវាយប្រហារ បែបជ្រុលនិយមនេះទេ។

ជាមួយនឹងការចែករំលែកបន្តព័ត៌មាននេះផងដែរលោកក៏បានសុំនូមពរថា ៖ មុនផ្សាយអ្វីមួយដេីម្បីស្របតាមវិជ្ជាជីវៈ គួរណាស់ ភ្ជាប់ទំនាក់ទំនងមកសួរព័ត៌មានសិនដេីម្បីគ្រប់ជ្រុងជ្រោយ ៕

សារដែលឯកឧត្តម វិល្លាម បដិសេធ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here