ចិនបោះទុនវិនិយោគ ១៩០០លានដុល្លារ សម្រាប់វិស័យទេសចរណ៍ នៅកោះកុង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 12, 2019

ចិនបោះទុនវិនិយោគ ១៩០០លានដុល្លារ សម្រាប់វិស័យទេសចរណ៍ នៅកោះកុង

អាយឌីអូឡូជីញ៉ូស

បន្ទាប់ពីសម្លឹងឃើញពី ស្ថិរភាពដ៏រឹងមាំ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារ​តែ​​ទំនាក់ទំនង​ការទូត​ល្អ និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​យ៉ាង​ជិតស្និទ្ធ រវាងរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​ចិន បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា មានការ​កើន​ឡើងជា​បន្ដបន្ទាប់។

ហើយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍ នៅកម្ពុជារីកចម្រើនខ្លាំងបែបនេះ អ្នកវិនិយោគចិនបានសម្រេច បោះទុនប្រមាណជា ១៩០០លានដុល្លារ ដើម្បីសាងសង់គម្រោង TEMI នៅលើទឹកដីកម្ពុជាដែលស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុងប្រទេសកម្ពុជា។

គម្រោងTEMI ស្ថិតក្នុងផ្ទៃដីប្រមាណជា ២៥០០ហិកតាដែលគម្រោងTEMI បានមកពីពាក្យកាត់ជាអក្សរអង់គ្លេសទេសចរណ៍ (T-Tourism) ផ្នែកអេកូឡូស៊ី (E-Ecological) សមុទ្រ (M-Marine) និង អន្តរជាតិ (I-International) ដោយបែងចែកជា៣ដំ ណាក់កាលធ្វើការសាងសង់។

គម្រោង TEMI ជាគម្រោងសំខាន់ របស់គម្រោងតារាសាគរ ហើយស្ថិតនៅចំទីតាំងកណ្តាលនៃ គម្រោងតារាសាគរផងដែរ។ បច្ចុបន្ននេះគម្រោង TEMI កំពុងធ្វើការសាងសង់ក្នុងតំណាក់កាលទី១ លើផ្ទៃក្រលាជាង៥.៧គីឡូមែត្រក្រឡា ក្នុងគម្រោងនេះ មានការសាងសង់ដូជា៖ កន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្តជាដើម។

គម្រោងនេះ មានរយៈពេល១០ឆ្នាំ ហើយនៅពេលសាងសង់រួច ទីក្រុងនឹងអាចផ្ទុកមនុស្សបាន ៣០ម៉ឺននាក់។ បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ដែលនឹងចេញជារូបរាង ជាផ្ទះគំរូក្នុងរយៈពេលប៉ុន្មានខែក្រោយ។

កញ្ញា Lin Wang នាយកផ្នែកទីផ្សារក្រុមហ៊ុន Union Group
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here