ស្ត្រីម្នាក់​ត្រូវបានតុលាការខេត្តត្បូងឃ្មុំ សម្រេចដោះលែងចេញពីពន្ធនាគារវិញហើយ ក្រោយចាប់ច្រឡំ​អស់ជាច្រើនថ្ងៃ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 17, 2019

ស្ត្រីម្នាក់​ត្រូវបានតុលាការខេត្តត្បូងឃ្មុំ សម្រេចដោះលែងចេញពីពន្ធនាគារវិញហើយ ក្រោយចាប់ច្រឡំ​អស់ជាច្រើនថ្ងៃ

អាយឌីអូឡូជីញ៉ូស

ត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ឈ្មោះ ជ គីមអ៊ាង ហៅ ចរណៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសួងសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សួងបានចុះអនុវត្តន៏ដីកា លេខ២៣/២០១៩ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក ឈិត មិនា ចៅក្រមស៊ើមសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំបង្គាប់ឲ្យឃុំខ្លួន ពីបទលួចដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចភូមិសួងលិច សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ ។

ប៉ុន្តែរហូតមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នេះ បើតាមគណនីហ្វេសប៊ុក Heang Border ដែលត្រូវជាសាច់ញាតិបានថ្លែងអំណរគុណ ក្រោយត្រូវបា​ន​ប្រធា​ន​ពន្ធនាគា​រ​ខេត្ត​ដោះ​លែ​ងឲ្យ​មា​ន​សេរីភា​ព​វិញ​ ក្រោមការ​អន្តរាគម​ន៍​ពី​លោក​អភិបាលខេត្ត និង​លោក​ជំទាវ និង​ព្រះរា​ជអាជ្ញា​។​

ក្នុងនោះដែរ គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា ៖

ព្រឹក ១៥​ មករា ឆ្នាំ ២០១៩ ខ្ញុំបាទ និងគ្រុមគ្រួសារជនដែលត្រូវគេចោទ🙏សូមអរគុណច្រើនធំៗចំពោះ🙏

👉ឯ/ឧ បណ្ឌិត ជាម ចន្ទ័សោភណ័ អភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវ

👉លោក ឡុង ហុកម៉េង ព្រះរាជ្ញអជ្ញាខេត្តត្បូងឃ្ញុំ

👉លោក ឈិត វិនា ចៅក្រមសុើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ

👉ព្រមទាំងបងប្អូនក្នុងបណ្តាញសង្គមជាពិសេសសាព័ត៌មានមួយចំនួនដែលវិភាគភស្តុតាងរួចហើយជួយគាំទ្រដល់ជនដែលរងគ្រោះជាពេលកន្លងមកតែលូវនេះជនដែលគេចោទត្រូវបានដោះលែងមកដល់ផ្ទះវិញហើយ។ ☝️ការដែលផ្តល់និងជួយរកយុត្តិធម៌ជូនពលរដ្ធខ្លួនដែលត្រូវអ្នកមានលុយចោទប្រកាន់ទាំងមានភស្តុ័តាងមិនច្បាស់និងគ្រប់គ្រាន់យកទៅដាក់គុកទាំងអយុត្តិធម៌។ 👌យុត្តិធម៌មានពិតដរាបណាយើងមិនបានប្រព្រឹត្ត,), 👌អ្នកចោទគេបើមិនច្បាស់ខ្លួនឯងក៏ជាប់គុកវិញមិនខានឡើយ,,, ✌️យើងមិនច្បាស់ហើយប្តឹងដាក់គុកអ្នកជាប់គុកគេខាតច្រើនណាស់តើយើងចោទគេខុសសងអ្វីវិញដល់ជនដែលយើងចោទ??

លិខិតឲ្យដោះលែង
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here