អាជ្ញាធរខេត្តព្រះសីហនុ ច្រានចោលនូវការផ្សាយថាមានករណីចិន ចែកចាយបន្លែគីមី ក្នុងទឹកដីរបស់ខ្លួន ដោយលើកឡើងថានេះគ្រាន់តែជា... - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 18, 2019

អាជ្ញាធរខេត្តព្រះសីហនុ ច្រានចោលនូវការផ្សាយថាមានករណីចិន ចែកចាយបន្លែគីមី ក្នុងទឹកដីរបស់ខ្លួន ដោយលើកឡើងថានេះគ្រាន់តែជា...

អាយឌីអូឡូជីញ៉ូស

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថា ចិន បានចែកចាយបន្លែគីមីក្នុងខេត្តទេសចរណ៍សមុទ្រក្នុងខេត្តព្រះសីហនុរួចមក លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមជនអគតិមួយចំនួននេះ ដែលនិយាយផ្ទុយពីការពិតថា នាវាចិន ចំនួន៣គ្រឿង ដែលបានមកកាន់កំពង់ផែខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចែកចាយទំនិញ និងបន្លែដែលមានជាតិគីមី នៅក្នុងពីផ្សារខេត្តព្រះស៊ីហនុ ដែលនឹងបណ្តាឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ការផ្សព្វផ្សាយ ដែលត្រូវបានអាជ្ញាធរបដិសេធ

ក្នុងនេះដែរលោកបានគូសបញ្ជាក់ថា "ការផ្សព្វផ្យាយនេះ គឺមានចេតនាបង្កាច់បង្ខូចនៅទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ដែលកំពុងតែល្អប្រសើរ"

ឆ្លើយតបនឹងបញ្ហានេះ លោកបានបំភ្លឺថា តាមពិតកងទ័ពជើងទឹកចិន នៃនាវាទំាង៣គ្រឿងនេះ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែមករា ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ជាពិសេសកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា-ចិន ហើយក្នុងនោះគឺបានប្រមូលទិញបន្លែ និងស្បៀងជាច្រើន ពីតាមទីផ្សារក្នុងខេត្តព្រះសីហនុ សម្រាប់រក្សាទុកក្នុងនាវារបស់ពួកគេ មុនចាក់ចេញពីព្រះរាជាណាចក្រកម្ពុជា សម្រាប់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ ជាមួយគ្នា លោកបានអំពាវនាវដល់ជនអគតិ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត គួរបញ្ឈប់ព័ត៌មាននេះទៅទៀត ព្រោះវាអាចធ្វើឲ្យខូចប្រយោជន៍ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here