សុំសរសើរ! លោកយាយកម្ពុជា វ័យ ៦៩ឆ្នាំម្នាក់ ទើបទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្មីៗ ហើយចេះជំនាញច្រើនយ៉ាងទៀតផង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

សុំសរសើរ! លោកយាយកម្ពុជា វ័យ ៦៩ឆ្នាំម្នាក់ ទើបទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្មីៗ ហើយចេះជំនាញច្រើនយ៉ាងទៀតផង

អាយឌីអូឡូជីញ៉ូស

អ្នកណានិយាយថាអាយុច្រើនរៀនមិនកើត រៀនមិនចេះ? អាយុគ្រាន់តែជាតួលេខទេ សំខាន់ការតាំងចិត្តមិនបោះបង់ នោះទើបជាអ្វីដែលសំខាន់សម្រាប់មនុស្សម្នាក់ ដែលត្រូវអនុវត្ត ជាក់ស្ដែងដូចជា លោកយាយ ថានី ដែលមានអាយុដល់ទៅ ៦៩ឆ្នាំ តែទើបតែបញ្ចប់វគ្គសិក្សាអក្ខរកម្មនៅអង្គការ Cambodian Children's Fund ទេ។

លោកយាយថានី ទទួលវិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សាពី សម្ដេច​រាជបុត្រី​ព្រះអនុជ​ នរោត្ដម អរុណ​រស្មី

លោក​យាយ​ ថានី មាន​ស្រុក​កំណើតនៅឯ​ខេត្ត​ព្រៃ​វែង ចំពោះក្រុមគ្រួសារលោកយាយវិញគឺ ស្វាមី​លោក​យាយ បាន​ទទួល​មរណភាព​ហើយ ដោយ​សព្វ​ថ្ងៃមាន​កូន​២​នាក់ ហើយ​រស់​នៅ​ជាមួយ​លោក​យាយ​ម្នាក់ នៅ​ក្នុង​ផ្ទះ​សហគមន៍​ដែល​អង្គការ Cambodian Children's Fund បាន​សង់​ជូន​លោក​យាយ។

លោកយាយ ថានី

លោកយាយទើបតែ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ថ្មី​ៗ​កន្លង​ទៅ​នេះទេ ក្រោមការ​ផ្ដល់​កិត្តិយស​យ៉ាង​ខ្ពស់​ខ្ពស់​ពី ​​សម្ដេច​រាជបុត្រី​ព្រះអនុជ​ នរោត្ដម អរុណ​រស្មី ជា​អ្នក​ប្រគល់​ឲ្យ​ ក្រោយពីលោក​យាយ​បាន​សិក្សា​វគ្គ​នេះ​រយៈ​ពេល​៦​ខែ ។

លោក​យាយ​ជា​អ្នក​ឧស្សាហ៍​ព្យាយាម ដែលតែង​តែចង់​ចេះ ចង់​ដឹង​គ្រប់​បែប​យ៉ាង ដោយមិនខ្វាយខ្វល់ពីអាយុឡើង ហើយក្រៅ​ពី​រៀន​ជំនាញ​អក្ខរកម្ម​ លោក​យាយ​មាន​ជំនាញ​ផ្សេងៗ​ទៀត​ដូចជា៖ ជាង​កាត់​សក់ អ្នក​ថត​រូប និង​ជា​សិស្ស​ម្នាក់។

ពេលលោកយាយនី កាត់សក់

ជាក់ស្ដែងក្នុង​ថ្ងៃ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គសិក្សា​នៅ អង្គការ Cambodian Children's Fund លោក​យាយ​មាន​ភារកិច្ច​ជា​អ្នក​ថត​រូប​សម្រាប់​កម្មវិធី​ទាំង​មូល ទៀតផង ហើយចំពោះគុណភាពវិញ ដូចដែរបានឃើញហើយគឺលោកយាយបានផ្ដិត ​រូបភាព សម្ដេច​រាជបុត្រី​ព្រះអនុជ​ នរោត្ដម អរុណ​រស្មី ដែល​ជា​ភ្ញៀវ​ពិសេស​ បាន​យ៉ាង​ល្អ​ទៀត​ផង៕ ​

រូបថតដែលថតដោយលោកយាយ ថានី
រូបថតដែលថតដោយលោកយាយ ថានី
រូបថតដែលថតដោយលោកយាយ ថានី
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here