ឆ្នាំ២០១៩ ចិន​បង្កើនការទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា ខណៈសហភាពអឺរ៉ុបគិតពន្ធការនាំចូលពីកម្ពុជា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 22, 2019

ឆ្នាំ២០១៩ ចិន​បង្កើនការទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា ខណៈសហភាពអឺរ៉ុបគិតពន្ធការនាំចូលពីកម្ពុជា

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ ប្រធានាធិបតីចិន បានអះអាងថា ចិននឹងបន្តទិញអង្ករពីកម្ពុជា ក្នុងឆ្នាំ២០១៩នេះឲ្យបាន៤០ម៉ឺនតោន ហើយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។

លោកប្រធានាធិបតីចិនបានគូសបញ្ជាក់ថា «នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រ ទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជា មួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១»

ការសន្យានេះធ្វើឡើង ក្នុងជំនួបពិភាក្សាគ្នានោះប្រធានាធិបតីចិន លោក ស៊ី ជីន ពីង ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទស្សនកិច្ចនៅប្រទេសចិន៤ថ្ងៃ។ នេះបើតាមបណ្តាះសង្គមហ្វេសប៊ុកសម្តេចតេជោ។

ជាការកត់សម្គាល់ការប្រកាសបន្តទិញអង្ករពីកម្ពុជានេះ ក៏ជាបង្ហាញថា​ ចិន ចូលរួមលើកកម្ពស់អង្ករកម្ពុជា ខណៈដែលសហភាពអឺរ៉ុប បានប្រកាសគិតពន្ធក្នុងការនាំអង្ករ ពីប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមកនេះ។

ជំនួបពិភាក្សា ប្រធានាធិបតីចិន លោក ស៊ី ជីន ពីង ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here