សាហាវ! ចាប់ភ្ជង់កូនស្រី ចូលប្លន់​ក្បែរផ្ទះ ឱសថស្ថានកំពង់សោមថ្មី បណ្ដាលឲ្យឪពុករងរបួស - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 16, 2019

សាហាវ! ចាប់ភ្ជង់កូនស្រី ចូលប្លន់​ក្បែរផ្ទះ ឱសថស្ថានកំពង់សោមថ្មី បណ្ដាលឲ្យឪពុករងរបួស

អាយឌីអូឡូជីញ៉ូស

ក្រុងព្រះសីហនុ- សេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋបានអះអាងថា នៅវេលាម៉ោងប្រមាណជិត៧យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ មានជនល្មើសពីរនាក់ បានសម្រុកចូលទៅធ្វើសកម្មភាពប្លន់ប្រដាប់ដោយអាវុធ ក្នុងផ្ទះមួយកន្លែងត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មីឈុត នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើឲ្យបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសត្រង់ក្បាលពោះ។

ក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចក៏បានមកដល់ និងកំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះ បើយោងតាមជនរងគ្រោះ បានឱ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់ ហើយបម្រុងយកកាំបិតចាក់ ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់រហូតរងរបួស ដោយសារក្រុមចោរចាក់ចំក្បាលពោះនឹងកាំបិតមុននឹងរត់គេចខ្លួន។

ទោះជាយ៉ាងនេះក្តីនៅមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចទៅលើហេតុការណ៍នេះថាយ៉ាងណានៅឡើយ ដោយសមត្ថកិច្ចអះអាងថារង់ចាំស្រាវជ្រាវជាមុនសិន៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here