នាយករដ្ឋមន្រ្តី ៖ កុំរង់ចាំបទបញ្ជា បើឃើញមានផែនការបំផ្លាញរដ្ឋ ត្រូវចេញមកបង្ក្រាបឲ្យទាន់ពេលវេលា , ស្លាប់២-៣នាក់ គ្រាន់បើជាងស្លាប់ច្រើននាក់ ដូចពីអតីតកាល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 24, 2019

នាយករដ្ឋមន្រ្តី ៖ កុំរង់ចាំបទបញ្ជា បើឃើញមានផែនការបំផ្លាញរដ្ឋ ត្រូវចេញមកបង្ក្រាបឲ្យទាន់ពេលវេលា , ស្លាប់២-៣នាក់ គ្រាន់បើជាងស្លាប់ច្រើននាក់ ដូចពីអតីតកាល

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់នៅចំពោះមុខកងទ័ពរាប់ពាន់នាក់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថា បណ្តាកងទ័ព បើឃើញមានផែនការណាមួយមិនស្រួល មានបំណងបំផ្លាញរដ្ឋ មិនចាំបាច់មានបទបញ្ជាទេ គឺត្រូវចេញមកបង្ក្រាបឲ្យបានទាន់ពេលវេលា។

សម្តេចតេជោបន្តថា មិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញរដ្ឋនោះទេ ប្រទេសមួយចំនួនជោគជ័យលើការបង្ក្រាបទ័ព ដោយសម្ដេចលើកឡើងថា “កុំរង់ចាំបទបញ្ជា បើឃើញមានផែនការបំផ្លាញរដ្ឋ ត្រូវចេញមកបង្ក្រាបឲ្យទាន់ពេលវេលា។ ស្លាប់២-៣នាក់ គ្រាន់បើជាងស្លាប់ច្រើននាក់ ដូចពីអតីតកាល”

សម្តេចតេជោ ហ៊ុន សែន

ជាមួយគ្នានេះដែរ សម្តេចបានអះអាងថា សំឡេងសារនេះ មិនមែនជាការគំរាមកំហែងអ្នកណាម្នាក់ទេ តែនេះជាការបញ្ចេញសកម្មភាព ដើម្បីពង្រឹងកងទ័ពប៉ុណ្ណោះ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here