សម្ដេចតេជោ ៖ ផ្តាំទៅ! ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូល ប្រថុយជាមួយ ខណៈសម្តេចរង់ចាំការត្រឡប់ចូលស្រុកវិញ របស់ លោក សម រង្ស៊ី យ៉ាងអន្ទៈសារ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 25, 2019

សម្ដេចតេជោ ៖ ផ្តាំទៅ! ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូល ប្រថុយជាមួយ ខណៈសម្តេចរង់ចាំការត្រឡប់ចូលស្រុកវិញ របស់ លោក សម រង្ស៊ី យ៉ាងអន្ទៈសារ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត។

ក្នុងឱកាសនេះដែរ សម្តេចតេជោបានលើកឡើងថា « ខ្ញុំរងចាំ ពេលមួយនឹងមកដល់ ជំនួបនោះ នឹងមក ដល់ បើសិនអ្នកឯងចប់ជួបពិត បើសិនអ្នក ឯងចង់ជួបពិត ប្រកាសទៅ អ្នកណារងចាំកន្លែងព្រលានយន្តណា អង្កការសហប្រជាជាតិអម ដំណើរពេលណា កន្លែងណា ធ្វើទៅអញ្ជើញ»។

សម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី

ទោះបីជាសម្ដេចមិននិយាយចំឈ្មោះយ៉ាងណាក្តី ប៉ុន្តែយើងអាចអះអាងថា សម្តេចរងចាំយ៉ាងអន្ទះសារចំពោះការវិលចូលស្រុក របស់ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនៅពេលខាងមុខនេះ។

ជាមួយគ្នានោះដែរសម្តេចក៏បានឲ្យដឹងខាងក្រសួងមហាផ្ទៃ បានទទួលសាលដីការ ចាប់ខ្លួនអ្នកដឹងហើយ(សម រង្ស៊ី) ស្តាយណាស់ដែលឲ្យអ្នកឯងរត់រួច  ហើយបើអ្នកឯងមកវិញគឺស្មើនឹង«ដើររកអុសប្រទះឈើងាប់»ផ្តាំទៅ។

សម្តេចបានលើកបន្តយ៉ាងដូច្នេះថា ៖«តើហ៊ុនសែនចាត់ការរបៀបណា ខ្ញុំអត់ចង់តមាត់តកអីទេ! ព្រោះខ្ញុំឲ្យអ្នកមក ទីកន្លែងដែលអ្នកត្រូវនៅ តាមសាលក្រមរបស់តុលាការ ខ្ញុំរងចាំយ៉ាងអន្ទះសារ។ អ្នកត្រូវដឹងសាលក្រមតុលាការ» ហើយសម្តេចបានគូសបញ្ជាក់ថា«ផ្តាំទៅ! ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូល ប្រថុយជាមួយ ។ ប៉ុន្តែខ្ញុំហ៊ាន «!» អានេះព្រឹបឈ្លូសជាគ្នា»។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានអះអាងថាសម្តេចបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៤ឆ្នាំ មកហើយ។ ចំពោះអ្នកដែលស្រែកថាកាន់អំណាចនេះ បានអស់នេះ អស់នោះ សុំសាកគិតមើលឡើងវិញ។ សម្តេចបញ្ជាក់ថា៖«របប លន់ ណុលកាន់អំណាចបានជាង៥ឆ្នាំ ប៉ុល ពត កាន់អំណាចសាវហាវឃោរឃៅ ប្រើអាវុធ បានកាន់អំណាចបាន៣ ឆ្នាំ៨ខែ  និង២០ ថ្ងៃ  ហ៊ុននសែនកាន់តំណែងសរុប៤០ឆ្នាំ ប៉ុន្តែតំណែងស្នួល អំណាចខ្ពស់ ៣៤ឆ្នាំ ហើយបួក និង៥ ឆ្នាំហើយបន្ត៥ទៀត អ្នកឯងចាំមើល ទៅ»។

សម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី

ប្រភព Campost.news

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here