ទីប្រឹក្សាក្រសួងព័ត៌មាន សរសើរដល់ក្រុមលោកចៅហ្វាយខេត្តព្រះសីហនុ ដែលចេះរៀបក្រឡាស៊ីញើស​ឈាមគ្រួសារ​ខ្មោច​អ្នក​ក្របានល្អ​មែនទែន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

ទីប្រឹក្សាក្រសួងព័ត៌មាន សរសើរដល់ក្រុមលោកចៅហ្វាយខេត្តព្រះសីហនុ ដែលចេះរៀបក្រឡាស៊ីញើស​ឈាមគ្រួសារ​ខ្មោច​អ្នក​ក្របានល្អ​មែនទែន

អាយឌីអូឡូជីញ៉ូស

លោក ព្រុំ សាន ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន និងមានឋានៈស្មើអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ដែងការហួសចិត្តទៅនឹងក្រុមរបស់លោក ចៅហ្វាយខេត្ត ព្រះសីហនុ លើករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយលោកអះអាងថាអ្នកបង្កគ្រោះថ្នាក់នេះអាងសក្តិអ្នកខ្លាំង បុកគេស្លាប់ និងខ្ទេចម៉ូតូមួយគ្រឿង គ្រាន់តែសងថ្លៃ១០០០ដុល្លារប៉ុណ្ណោះ ដូច្នឹងហើយលោករង់ចាំការបំភ្លឺពី ឯក ឧត្តម យន្ត មីន ប្រធានគណបញ្ជាការខេត្តព្រះសីហនុ ។

លោក ព្រុំ សាន

នេះបើតាមលោករៀបរាប់នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

គ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ខ្ទេចម៉ូតូ១គ្រឿងសង១០០០$ វាជារឿងហួសហេតុ នៅខេត្តលោកយន្តមីន ដែលអាងសក្តិអ្នកខ្លាំង បុកគេស្លាប់និងខ្ទេចម៉ូតូ១គ្រឿង នៅស្រុកព្រៃនប់ តាំងពីខែ៣ ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ថ្ងៃ២៦ខែមករាឆ្នាំ២០១៩ គឺជិត១ឆ្នាំទៅហើយ នៅតែមិនដោះស្រាយសំណងឲ្យជនរងគ្រោះ ហើយបែជាយកឡានបង្កចេញទៅបាត់ទៀត....តើយុត្តិធម៌សម្រាប់អ្នកក្រនៅទីណា?????? តើសង្គម១នេះ ពិតជាគ្មានយុត្តិធម៌មែនឬ???? ខ្ញុំសុំសរសើរ ក្រុមលោកចៅហ្វាយខេត្ត ដែលខេត្តលោកចេះ រៀបក្រឡាសុីញើសឈាមគ្រួសារខ្មោចអ្នកក្របានល្អមែនទែន...។ ខ្ញុំរងចាំស្តាប់ការបំភ្លឺ ពីឯកឧត្តមយន្តមីន ប្រធានគណបញ្ជាការខេត្តព្រះសីហនុ បន្តទៀត...។ល។

សូមជម្រាបជូនថា កាលពីម៉ោង១០កន្លះព្រឹក ថ្ងៃទី៩ ខែមីនាឆ្នា ២០១៨ ស្ត្រីម្នាក់ទៀតហើយបានស្លាប់ និងបុរស២នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ4 ចន្លោះបង្គោលគីឡូម៉ែត្រ201-202 ស្ថិតនៅភូមិអូរតាសេក ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តសណ្តោងដឹកសុីទែនស៊ីម៉ងត៍ ក្បាលពណ៌ក្រហម គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ពេលមកដល់ចំណុចខាងលើ ក៍បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ផ្លាកលេខ​ភ្នំពេញ​1AB-4498​ ធ្វើអោយម៉ូតូរុញផ្ទប់ទៅចូលពីក្រោយរថយន្ដកែឆ្នៃមួយគ្រឿងផ្សេងទៀត ដឹកដើមអាកាស្យា កំពុងចតនៅចិញ្ចើមផ្លូវខាងស្ដាំ បណ្ដាលឲ្យស្ត្រីម្នាក់ដែលឈរនៅពីក្រោយ រថយន្ដកែឆ្នៃនោះស្លាប់នៅកន្លែង ចំណែកបុរសអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here