សារធាតុគីមី នៅក្នុងស្នូលសណ្ដែក ពងមាន់ សាច់មាន់ ដឹកពីវៀតណាម ត្រូវមន្រ្តីកាំកុងខេត្ត ស្វាយរៀងដកហូត និងបំផ្លាញចោល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 10, 2019

សារធាតុគីមី នៅក្នុងស្នូលសណ្ដែក ពងមាន់ សាច់មាន់ ដឹកពីវៀតណាម ត្រូវមន្រ្តីកាំកុងខេត្ត ស្វាយរៀងដកហូត និងបំផ្លាញចោល

អាយឌីអូឡូជីញ៉ូស

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បាននិងសហការជាមួយយោធាកងវរសេនាតូចលេខ២ បានចុះពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាម តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីការធ្វើតេស្ដជាបឋមលើទំនិញ៣៣គំរូ  ជាលទ្ធផល ស្នូលសណ្តែករកឃើញមានសារធាតុគីមីបូរ៉ាក់ និងបានដកហូតពងមាន់៩០០គ្រាប់ សាច់មាន់២០គីឡូ ហើយទំនិញទាំងនេះមន្ត្រីយើងធ្វើការកម្ទេចចចោលភ្លាមៗផងដែរ។

លោក ផឹង និល លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា សារធាតុបូរ៉ាក់នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា៖ ខូចក្រពះពោះវៀន, ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាម តាមរោមយ៉ាងធ្ងន់ធ្ងរទៀតផងដែរ។

ហើយលោកក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ៕​

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here