ឯកឧត្តម វិល្លាម ប្រតិកម្ម និងទាមទារឲ្យឈប់បន្ទាន់ចំពោះការប្រើអាវុធបាញ់ពលរដ្ឋ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 24, 2019

ឯកឧត្តម វិល្លាម ប្រតិកម្ម និងទាមទារឲ្យឈប់បន្ទាន់ចំពោះការប្រើអាវុធបាញ់ពលរដ្ឋ

អាយឌីអូឡូជីញ៉ូស

ព្រឹកថ្ងៃទី​ ២៤ ខែមករា ឆ្នាំ២០១៩ នេះមានហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​ បញ្ហាដីធ្លី និងបានធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ ២គ្រាប់ ផងដែរ នៅ​តំបន់ភូមិ​គគីរ​ ឃុំ​បិតត្រាង ស្រុក​ព្រៃ​នប់​ ខេត្តព្រះសីហនុ​ រវាង​ពលរដ្ឋ ​និង​កងកម្លាំងប្រដាប់អាវុធ ។

ករណីផ្ទុះការទារទារ រហូតមានការផ្ទុះអាវុធ

ក្រោយទទួលបានដំណឹងនេះហើយ ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានប្រតិកម្ម និងមានការទាមទារ ដោយបញ្ឈប់បន្ទាន់នូវការប្រើប្រាស់អាវុធ និងឈានទៅដល់ការចុះសិក្សាដោយផ្ទាល់ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅថ្ងៃស្អែក។

នេះបើតាមការលើកឡើងនៅលើផេគរបស់លោកផ្ទាល់តែម្ដង ដោយមានខ្លឹមសារសេចក្ដីទាំងស្រុងថា៖

បញ្ឈប់បន្ទាន់នូវការប្រេីប្រាស់អាវុធលេីប្រជាពលរដ្ឋ នៅតំបន់ពយម៉ាចូវ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីជាក់ស្ដែងបែបនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក មានសិទ្ធតាមដានការអនុវត្តន៍ច្បាប់ដោយយោងលេីព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។ ថ្ងៃស្អែកក្រុមការងារយេីងខ្ញុំនិងចុះទៅតាមដានផ្ទាល់ចំពោះករណីនេះ

សុំកុំប្រេីប្រាស់អាវុធមកដោះស្រាយឬវែកញ៉ែកខុសត្រូវជាមួយពលរដ្ឋ រីឯពលរដ្ឋវិញសុំបញ្ឈប់កុំប្រេីប្រាស់ហឹង្សាលេីសមត្ថកិច្ច ! ក្រែងមានវប្បធម៌ឈ្នះបានដីចាញ់បានលុយ

ឯការប្រេីប្រាស់អាវុធដោះស្រាយបញ្ហារបស់អស់លោកជាមន្ត្រីថ្នាក់ក្រោមជាតិកំពុងល្មេីសនិងគោលនយោបាយថ្នាក់ជាតិហេីយក៏កំពុងបំផ្លិចបំផ្លាញកេរឈ្មោះថ្នាក់ដឹកនាំរបស់ខ្លួនដែរ ខណៈដែលកម្ពុជាកំពុងត្រូវបានបរទេសចាំចាប់កំហុសលេីឆាកអន្តរជាតិ ។ បញ្ឈប់បន្ទាន់

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here