ផ្កាយ១ម្នាក់​ឆបោកលុយជាង១ម៉ឺនដុល្លារ ពីជនរងគ្រោះ៤នាក់ ជាការដោះដូរ​នាំចូលក្របខ័ណ្ឌទាហាន ចុងក្រោយ​ជាប់ខ្នោះ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 29, 2019

ផ្កាយ១ម្នាក់​ឆបោកលុយជាង១ម៉ឺនដុល្លារ ពីជនរងគ្រោះ៤នាក់ ជាការដោះដូរ​នាំចូលក្របខ័ណ្ឌទាហាន ចុងក្រោយ​ជាប់ខ្នោះ

អាយឌីអូឡូជីញ៉ូស

បាត់ដំបងៈ លោកយោធាផ្កាយ១ម្នាក់ បានក្លាយជាប្រធានបទក្ដៅមួយអំឡុងពេលជ្រើសរើសក្របខ័ណ្ឌទាហាន សម្រាប់ឆ្នាំ២០១៩នេះ ដោយឆបោកលុយបានជាង១ម៉ឺនដុល្លារអាមេរិក ពីជនរងគ្រោះចំនួន៤នាក់ ជាថ្នូរនឹងការដោះដូរ ដើម្បីនាំចូលក្របខ័ណ្ឌទាហាន ប៉ុន្តែមិនដូចបំណង ដោយត្រូវបែកធ្លាយពីករណីឆបោកនេះ ព្រោះជនរងគ្រោះបានដាក់ពាក្យប្ដឹង ទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនលោកផ្កាយ១រូបនេះ។

លោកផ្កាយ១ ទេព ពេជ្រ ហៅ ទេព វិសាល ហៅ រុន សឿម

កាលពីវេលោម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យក្នុងករណីឆបោកនេះ ត្រូវកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយការិយាល័យអាវុធហត្ថស្រុកសំឡូត ចុះទៅធ្វើការឃាត់ខ្លួន នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើ មានឈ្មោះ ទេព ពេជ្រ ហៅ ទេព វិសាល ហៅ រុន សឿម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរប្រធានអង្គការការពារបរិស្ថាន រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការ និងឯកសារស្រាវរកបានរកឃើញថា ជនឆបោករូបនេះ ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ផ្កាយ១។

លោកផ្កាយ១ ទេព ពេជ្រ ហៅ ទេព វិសាល ហៅ រុន សឿម
ពេលចាប់ខ្លួន
ពេលចាប់ខ្លួន

ចំណែក ជនរងគ្រោះ៤នាក់ រួមមាន ទី១.ឈ្មោះ គឹម ហឿង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិថ្មគោលត្បូង ឃុំថ្មគោល ស្រុកថ្មគោល​​ ខេត្តបាត់ដំបង, ទី២.ឈ្មោះ ឈីវ ប៊ុនឆៃ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិតាអ៊ុងកើត ឃុំរលួល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ, ទី៣.ឈ្មោះ ប្រាក់ សំអេន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដប់បាត សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី៤.ឈ្មោះ ប៉ាវ សូវៀត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទាំង៤ បានប្តឹងជនសង្ស័យឈ្មោះ ទេព ពេជ្រ ពីបទឆបោក ប្រព្រឹត្តអំឡុងខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង្ស័យបានឆបោកជនរងគ្រោះទាំង៤នាក់ ដោយសន្យានាំចូលបម្រើកងទ័ព ហើយយកប្រាក់អស់ចំនួន១០.៦០០ដុល្លារ (មួយម៉ឺនប្រាំមួយរយដុល្លារ)។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ទេព ពេជ្រ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here