ទាល់តែធ្វើចឹងទើបលែងហ៊ាន! គាំទ្រជួយស៊ែរទាំងអស់គ្នាបងប្អូន ប៉ិននោមដាក់សួនពេក សមត្ថកិច្ចពិន័យឲ្យជូតឥដ្ឋ (មានវីដេអូពេលនោម) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 10, 2019

ទាល់តែធ្វើចឹងទើបលែងហ៊ាន! គាំទ្រជួយស៊ែរទាំងអស់គ្នាបងប្អូន ប៉ិននោមដាក់សួនពេក សមត្ថកិច្ចពិន័យឲ្យជូតឥដ្ឋ (មានវីដេអូពេលនោម)

អាយឌីអូឡូជីញ៉ូស

ការបត់ជើងតូច ជារឿងមួយដែលមិនអាចទប់បាន ប៉ុន្តែជនខ្លះបើទោះបីជាមានបង្គន់ក្បែរខ្លួនក៏ដោយ ក៏មិនចោលទម្លាប់អាក្រក់ដដែល គឺតែងតែអាចធ្វើបានជានិច្ច ជាពិសេសនៅតាមសួរច្បារនានា ដោយមិនស្រលាញ់បរិស្ថាន ឬផលប៉ះពាល់ឡើយ។

ជាលទ្ធផលបុរសម្នាក់ដែលកំពុងនោម នៅសួនច្បារត្រូវបានសមត្ថកិច្ចនៅប៉ុស្តិ៍ផ្សារដើមគពិន័យឲ្យបោស ជូតសម្អាតទីស្នាក់ការផ្សារដើមគ ជាការពិន័យដើម្បីកុំឲ្យប្រព្រឹត្តិបែបនេះជាថ្មីម្ដងទៀត។

កិច្ចសន្យាជាសាធារណៈ

ក្នុងនោះដែរសមត្ថកិច្ចខាងលើបានរៀបរាប់តាមបណ្ដាញសង្គមថា៖

នេះជាការពិន័យ អោយជូតសម្អាតទីស្នាក់ការផ្សារដើមគ សូមបងប្អូនមេត្តា ឈប់ដើរនោមតាមទីសាធារណៈ ទៀត សូមចូលរួមដើម្បីទីក្រុងស្អាត ។ ប្អូនប្រុសនេះគាត់នោមដាក់សួនច្បារ ចេនឡា នៅក្បែផ្សារដើមគ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩នេះ កុំចេះតែហ៊ានអាអូន ។ យើងត្រូវការ ការកែទំលាប់អាក្រក់នេះ បើបងប្អូនគាំទ្រ ជួយ share ផង 👏👏👏👏

ជាមួយគ្នានោះដែរសមត្ថកិច្ចខាងលើក៏បានបង្ហាញវីដេអូផងដែរ ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here