
មុននេះបន្តិច ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានរំលឹកនូវអនុស្សាវរីយ៍ និងបទពិសោធខ្លះៗ មុនលោកក្លាយជាឯកឧត្តមនេះ ក្នុងខ្លឹមសារដែលចែករំលែកតាមរយៈគណនីហ្វេសប៊ុកលោកមានដូចខាងក្រោមនេះ៖
រូបកាលពីឆ្នាំ ២០១៥ , គិតទៅពេលវេលាពិតជាដេីរលឿនមែន ធ្មេចបេីកៗ ៤ ឆ្នាំកន្លងផុត ថ្ងៃមុនជាមនុស្សធម្មតា ថ្ងៃនេះក្លាយជាអ្នកនយោបាយ ជាអ្នកដឹកនាំគេ តែវាមិនមែនកេីតមកដោយចៃដន្យទេ វាកេីតពីការប៉ុនប៉ង ការតស៊ូ និងការព្យាយាម រួមទាំងបូកផ្សំជាមួយទស្សនវិស័យ កត្តាចំនេះដឹង បទពិសោធន៍
លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ ពាក្យរិះគន់តាមកាសែត ពាក្យជេរប្រមាថ ការលាបពណ៌ ជាតន្ត្រីមួយដែលរណ្ដំស្ដាប់មិនជិនណាយ កាន់តែស្ដាប់កាន់តែសេីច ខុសពីមនុស្សទូទៅកាន់តែស្ដាប់កាន់តែចង់ចងក ហ្វឹកហាត់តាំងពីស្ដាប់ខឹង រហូតដល់ស្ដាប់សេីច ភាពនឹងន ភាពអត់ធ្មត់កាន់តែកេីនពីមួយថ្ងៃទៅមួយថ្ងៃ
ព្រោះឈរលេីគោលការណ៍ថា

«បេីគ្រាន់តែគេជេរទ្រាំមិនបានផង តេីមានភាពអត់ធ្មត់ទៅដោះស្រាយបញ្ហាអោយអ្នកណាកេីត»
«បេីគ្រាន់តែគេមួលបង្កាច់បន្តិចឈឺចាប់ ចុះពលរដ្ឋដែលគេចោទអូសកដាក់គុកដោយអយុត្តិធម៌តេីគាត់ឈឺចាប់ប៉ុណ្ណា»
លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ លុះត្រាតែយេីងមិនធ្វេីអ្វីសោះទេីបមិនចេះខុស ទាល់តែអោបដៃឈរមេីលមនុស្សអាក្រក់ធ្វេីអាក្រក់ ទេីបគ្មានសត្រូវ , តែក្នុងនាមជាអ្នកនយោបាយ មិនអាចចាត់ទុកនរណាជាសត្រូវទេ ការវាយប្រហារ ស្មេីអោយការទូន្មាន ក៏បកអាក្រាតស្មេីអោយការប្រដៅ ក្នុងភាពជាទឹកចិត្តឪពុកម្ដាយ តែកូនវិញតែងស្អប់ឪពុកម្ដាយដល់ថ្នាក់ ចង់អាឃាត ចង់តាមសម្លាប់ក៏មាន ។ ដេីម្បីអាច់ឈរជេីងប្រដៅកូនបានលុះត្រាឈរលេីគោលការណ៍ថា
«អ្នកថានិងអ្នករិះគន់ មិនដែលខុសធ្ងន់ ខុសតែអ្នកធ្វេី»
«កាលណាយេីងចេញមុខកម្ចាត់អំពេីអាក្រក់ បេីមនុស្សអាក្រក់មិនស្អប់មិនគុំគួន នោះជារឿងចំឡែកបំផុត»
«មនុស្សអាក្រក់ គឺមានល្បិចគ្រប់គ្រាន់ដេីម្បីបោកប្រាស់មនុស្សស្លូតត្រង់ អោយស្អប់មនុស្សល្អ»
លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ បេីយេីងមិនចុះនរកនរណាហ៊ាន ? បេីយេីងមិនរិះគន់ថ្ងៃណាកែបាន ? បេីយេីងមិនលេងធម៌ក្ដៅ ថ្ងៃណារាងចាល ! បេីយេីងមិនការពារទឹកដី តេីនរណាការពារ បេីមិនចាប់ផ្ដេីមពីយេីង តេីរងចាំនរណា ក្នុងកាតព្វកិច្ចនេះត្រូវប្រឈម គុកច្រវ៉ាក់ ឈានដល់ការស្លាប់ខ្លួន ក៏ថាបាន
ធ្វេីមិនពន្យល់ ធ្វេីអោយគេគិត ធ្វេីមិនបកស្រាយ អ្នកខ្លះសុខចិត្តអោយប្រវត្តិសាស្ត្រជេស្ដីក៏មិនបកស្រាយ ខណៈខ្លួនសុខចិត្តស្លាប់ដេីម្បីបុព្វហេតុជាតិទឹកដី នេះហេីយជាអ្នកនយោបាយ ហេីយក្ដីសុខរបស់អ្នកនយោបាយ គឺរស់សាងស្នាដៃ ស្លាប់ឆ្លាក់កេរឈ្មោះដេីម្បីឈានដល់ដំណាក់កាលនោះ មានតែឈរលេីគោលការណ៍ថា
«គុកគ្រាន់តែជាបន្ទប់ ស្លាប់គ្រាន់តែជាការចូលនិវត្តន៍ តែរត់ចោលមាតុភូមិជាអំពេីកំសាក»
«មនុស្សធម្មតាការពារតែខ្លួនឯង មនុស្សកណ្ដាលការពារតែគ្រួសារ មនុស្សអស្ចារ្យ ការពារជាតិទឹកដី»
No comments:
Post a Comment