ជប៉ុន​ជូន​នាវា​ល្បាត​ទំនើប​២គ្រឿង ដែលតម្លៃជាង ៤លានដុល្លារ សម្រាប់កម្ពុជា​ទុកបង្ក្រាប​អ្នកគេច​ពន្ធ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

ជប៉ុន​ជូន​នាវា​ល្បាត​ទំនើប​២គ្រឿង ដែលតម្លៃជាង ៤លានដុល្លារ សម្រាប់កម្ពុជា​ទុកបង្ក្រាប​អ្នកគេច​ពន្ធ

អាយឌីអូឡូជីញ៉ូស

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយ ២ គ្រឿង តម្លៃ​ជាង​៤​លាន​ដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា និងពិធីអបអរសាទរទិវាគយអន្តរជាតិ ដើម្បី​ឱ្យ​អង្គភាព​គយ​បាន​ប្រើប្រាស់​ក្នុង​កិច្ច​បង្ក្រាប​ការ​រត់​គេច​ពន្ធ ​របស់​ឈ្មួញ​ល្មើស​ច្បាប់​លើ​ផ្ទៃ​សមុទ្រ និងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការ ពង្រឹងសន្តិសុខលំហសមុទ្រកម្ពុជាផងដែរ ។

នៅក្នុងពិធីនេះមានការចូលរួមពីឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា រួមទាំងគណៈប្រតិភូជប៉ុន ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីស្ថាប័ននានា ចូលរួមសរុបប្រមាណជាង៥០០នាក់។

​នាវា​ល្បាត​នីមួយ​ៗ​មាន​បំពាក់​ប្រព័ន្ធ​រ៉ាដា ​វិទ្យុ​ទាក់ទង ​កែវ​យឺត​ និង​បរិក្ខារ​ ទំនើប​ៗ ​ដែល​អាច​បម្រើ​ដល់​ប្រតិបត្តិការ​លើ​ផ្ទៃ​សមុទ្រ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​។

នាគរាជសមុទ្រ២ ដែលជប៉ុនបានជូន

ក្នុងឱកាសនោះដែរ លោក​ HORINOUCHI Hidehisa​ ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា ​បាន​លើក​ឡើង​ថា​ នេះ​ជា​លើក​ដំបូង​ ដែល​អាជ្ញាធរ​គយ​ជប៉ុន​ បាន​ផ្តល់​ជំនួយ​ជា​នាវា​ល្បាត​គយ ​មាន​ទឹក​ប្រាក់​សរុប​ ៤ ​លាន​ ៥ ​សែន​ដុល្លា​អាមេរិក​ ជូន​​រដ្ឋ​បាល​គយ ​និង​រដ្ឋាករ​កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយដ៏សំខាន់នេះហើយ បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភដល់ការស្ដារ និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមទាំងការចូលរួមចំណែកនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដល់កម្ពុជា ។

ជប៉ុន​ជូន​នាវា​ល្បាត​ទំនើប​២គ្រឿង ដែលតម្លៃជាង ៤លានដុល្លារ សម្រាប់កម្ពុជា​បង្ក្រាប​អ្នកគេច​ពន្ធ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here