សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារ និងចាត់តំណាងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព កញ្ញា ខេមរៈ ស្រីពៅ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 28, 2019

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារ និងចាត់តំណាងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព កញ្ញា ខេមរៈ ស្រីពៅ

អាយឌីអូឡូជីញ៉ូស

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារ និងចាត់តំណាងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព កញ្ញា ខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយរោគាពាធ។

សាររំលែកទុក្ខ

សាររំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់កូនស្រីជាទីស្រឡាញ់ស្មើជីវិត ប្រកបដោយកតញ្ញូតាធម៌ដ៏ថ្លៃថ្លាចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប្រកបដោយទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងផងដែរ»៕

ពិធីបុណ្យសព
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here