រោងរមណីយដ្ឋានកាំពី ស្ពានឫស្សីកោះប៉ែន កំពុងរងការគំរាមកំហែង ដោយសារទឹកទន្លេមេគង្គ​ មានការកើនឡើង ប្លែកមិនធ្លាប់មាន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

រោងរមណីយដ្ឋានកាំពី ស្ពានឫស្សីកោះប៉ែន កំពុងរងការគំរាមកំហែង ដោយសារទឹកទន្លេមេគង្គ​ មានការកើនឡើង ប្លែកមិនធ្លាប់មាន

អាយឌីអូឡូជីញ៉ូស

កាំ​ពី​ជា​រមណីយដ្ឋាន និងជាទីកន្លែង​ដ៏គួរឲ្យ​ទាក់ទាញ​បែប​ធម្មជាតិ​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេមេគង្គ ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ និង​១​គីឡូម៉ែត្រ​ខាងជើង​អន្លង់​ផ្សោត​កាំ​ពី​។ កាំ​ពី​ជា​ប្រជុំ​កោះ​តូច​មួយ​ដែល​​មាន​ដីខ្សាច់​ស្រស់ស្អាត និង​ទន្លេដែល​ភ្ញៀវទេសចរ​អាច​មុជទឹក និង​ហែល​លេង​មុន​ពេល​ពិសា​អាហារ​ពិ​កនិក​ក្នុង​ខ្ចុ​ស​ដែល​ធ្វើ​ជា​ជួរ​តាម​បណ្ដោយទន្លេ​។ កាំ​ពី​ជា​កន្លែង​ដ៏​ទាក់ទាញ​ប្រចាំ​រដូវ ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​បាន​តែ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា​។​

ទិដ្ឋភាពអ្នកមកលេងកម្សាន្ត

ប៉ុន្តែថ្ងៃទី ២០ ខែមករា ឆ្នាំ នេះ ទឹកទន្លេមេគង្គកាំពីខេត្តក្រចេះ ត្រូវបានឡើង ធ្វើលិចរោងទឹកខ្ចុសអង្គុយលេងកម្សាន្តហើយ ដោយទឹកទន្លេមេគង្គឆ្នាំនេះឡើងខុសប្រក្រតី។

ងាកមកមើលស្ពានឫស្សី កោះប៉ែន ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ ដែលកំពុងរងការគំរាមកំហែង ដោយសារការកើនឡើងទឹកទន្លេ មេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលើនៃទន្លេមេគង្គទទួលរងគ្រោះដោយទឹកភ្លៀង ទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គមានការកើនឡើងគួរឲ្យកត់សម្គាល់ ការកើនឡើងនេះតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា មានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ ។

ទិដ្ឋភាពស្ពានឬស្សីកោះប៉ែន
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញទៅពិនិត្យមើលស្ពានឫស្សី កោះប៉ែន
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញទៅពិនិត្យមើលស្ពានឫស្សី កោះប៉ែន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here