ប្អូននាយករដ្ឋមន្ត្រី ផ្ដាំទៅលោក ឃួង ស្រេង កុំបានតែសន្យា​ខ្យល់អី ទៅមើលកន្លែងកណ្ដាលបេះដូងទីក្រុងភ្នំពេញផង គ្រឿងញៀនពេញបន្ទុក មានទាំងកណ្ដាល់ថ្ងៃត្រង់ទៀត! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

ប្អូននាយករដ្ឋមន្ត្រី ផ្ដាំទៅលោក ឃួង ស្រេង កុំបានតែសន្យា​ខ្យល់អី ទៅមើលកន្លែងកណ្ដាលបេះដូងទីក្រុងភ្នំពេញផង គ្រឿងញៀនពេញបន្ទុក មានទាំងកណ្ដាល់ថ្ងៃត្រង់ទៀត!

អាយឌីអូឡូជីញ៉ូស

កាលពី ថ្ងៃច័ន្ទ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការចូលរួមអភិបាលខណ្ឌទាំង១២ មន្ទីរជំនាញ និងអាជ្ញាធរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានសន្យាបង្ក្រាប លុប បំបាត់គ្រឿងញៀនរាជធានីភ្នំពេញ ។

មានការសារទរយ៉ាងកុះករចំពោះចំណាត់ការបែបនេះ ព្រោះប្រជាពលរដ្ឋខ្មែរស្អប់ខ្លាំងណាស់មិនចង់ឲ្យប្រទេសយើងពោរពេញទៅដោយគ្រឿងញៀន និងការលួចឆក់ប្លន់នោះឡើយ ហើយជាមួយគ្នានោះដែរ លោក ស្រី ហ៊ុន ស៊ីណាត ប្អូនស្រី បុរសខ្លាំងនៃកម្ពុជា ដែលតែងតែឈឺឆ្អាល បញ្ហាសង្គម ស្អប់រឿងអយុត្តិធម៌ និងការរំលោភបំពាន ពីសំណាក់ អ្នកមានអំណាច ទៅលើអ្នក ស្លូតត្រង់នោះក៏បានសម្ដែងការពេញចិត្តផងដែរចំពោះចំណាត់ការលោក ឃួង ស្រេង។

ដោយក្នុងនោះ លោកស្រី ហ៊ុន ស៊ីណាត បានសសេរ សារដង្ហើយពីនាយសមុទ្រ គាំទ្រ និងស្នើសុំបន្ថែមថា៖

«ជយោ ! សូមគាំទ្រឯកឧត្តម ឃួន ស្រេង ដែលប្រកាសបង្ក្រាប គ្រឿង ញៀន ល្អណាស់ខ្ញុំសង្ឃឹមការប្ដេជ្ញាចិត្តរបស់ឯកឧត្តម វាសនា អនាគត របស់កូនចៅយើងទាំងអស់គ្នាលេងមានគ្រឿងញៀនទៀតហើយ។ ម្យ៉ាងទៀតសូមឯកឧត្តមអញ្ជើញទៅមើលកន្លែងកណ្ដាលបេះដូងទីក្រុងភ្នំពេញមានទាំងកណ្ដាល់ថ្ងៃត្រង់ គឺវត្តកោះខ្ញុំបានឃើញផ្ទាល់ភ្នែក ។ បំណងល្អពីឯនាយសមុទ្រ  បន្ថែមថាការសន្យារបស់ឯកឧត្តមយូរហើយយារទៀតអញ្ចឹងខ្ញុំសូមកុំអោយសន្យាខ្យល់អី ឱវាសនាកូនរាស្ត្រទុកចិត្តលើលោកម្ចាស់ហើយ »

លោក ឃួង ស្រេង

សូមជម្រាបជូនថា អាជ្ញាធរសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេ PRO KTV ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។ នេះតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។

ខារ៉ាអូខេ PRO KTV ដែលអាជ្ញាធរសម្រេចបិទ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here