ក្រោយឡើងគោកបានប៉ុន្មាន..ឥឡូវផ្ទះបណ្តែតទឹកមួយចំនួន សង្កេតឃើញថាបានត្រឡប់ទៅកាន់កន្លែងចាស់វិញហើយ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 20, 2019

ក្រោយឡើងគោកបានប៉ុន្មាន..ឥឡូវផ្ទះបណ្តែតទឹកមួយចំនួន សង្កេតឃើញថាបានត្រឡប់ទៅកាន់កន្លែងចាស់វិញហើយ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

អាយឌីអូឡូជីញ៉ូស

កាលពីខែមីនា ឆ្នាំ ២០១៨កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ជិត​២​ពាន់​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន ចំនួន​១.១៨០​គ្រួ សារ និង​ជនជាតិ​វៀតណាម​មាន ចំនួន​៧៨០​គ្រួសារ ដែលមួយចំនួនធំ​បាន​ឡើងមក​រស់នៅ​លើគោក​តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​រួចហើយ ។

រហូតមកដល់ ដើមឆ្នាំ ២០១៩នេះ បើតាមប្រភពពីប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍បានឲ្យដឹងថា ការធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក នៅក្នុងឃុំឆ្នុកទ្រូមិនបានប្រព្រឹត្តិទៅតាមការកំណត់របស់អាជ្ញាធរខេត្តឡើយ ផ្ទះបណ្តែតទឹកមួយចំនួនមិនបានធ្វើបម្លាស់ទីទេ ដោយមានសមត្ថកិច្ចមួយចំនួនកាង និងមួយចំនួនទៀតឡើងមកហើយត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ ។ 

ហើយប្រភពបានឲ្យដឹងបន្តទៀតថា ចំពោះផ្ទះដែលគេសង់ រកេតរកូត នៅខាងលើនោះ មួយចំនួនគ្មានមនុស្សនៅទេ គឺគេសង់ដើម្បីចាប់យកដីតែប៉ុណ្ណោះ ។

មជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងរង់ចាំមើលថា តើផែនការបម្លាស់ទីរបស់ផ្ទះបណ្តែតទឹករបស់អាជ្ញាធរខេត្ត នឹងទទួលបានជោគជ័យបែបណា ។

ហើយនៅថ្ងៃទី១៩ មករានេះ ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកបរិបូរណ៍ លោកឃួន សៅរុំ មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here