បើទោះស្ថិតក្នុងស្ថានភាពឈឺយ៉ាងណា ក៏ដោយ ក៏ស្រីពៅ តែនៅឆ្លៀតបញ្ចប់​សមិទ្ធផល សាងសង់រូបសំណាកក្នុងវត្តនៅស្រុកកំណើត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

បើទោះស្ថិតក្នុងស្ថានភាពឈឺយ៉ាងណា ក៏ដោយ ក៏ស្រីពៅ តែនៅឆ្លៀតបញ្ចប់​សមិទ្ធផល សាងសង់រូបសំណាកក្នុងវត្តនៅស្រុកកំណើត

អាយឌីអូឡូជីញ៉ូស

ក្រោយទទួលដំណឹងមរណៈភាពរបស់តារាចម្រៀងស្រី វ័យក្មេង ខេមរៈ ស្រីពៅ និងជាប្អូនស្រីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួចមកធ្វើឲ្យមិត្តអ្នកសិល្បៈ មានការរន្ធត់ចិត្ត និងសម្ដែងការសោកស្ដាយជាពន់ពេក នឹកស្រណោះមិនគួរឡើយសោះ ត្រូវលាចាកលោកទាំងវ័យក្មេងបែបនេះ។

សិល្បករ សិល្បការិនី ក៏ដូចជាមហាជនរម្លឹកនូវអនុស្សាវរីយ៍របស់ ស្រីពៅ ឡើងវិញ តាមរយៈបទចម្រៀង និងសកម្មភាពផ្សេងៗដែលធ្វើរួមគ្នាកន្លងមក។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅមុននេះបន្តិច ថ្ងៃត្រង់ទី ២៦ ខែ មករា នេះ វត្តជោតនារាម (ហៅវត្តគរ) នៅឯខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់ខេមរៈ ស្រីពៅផងដែរនោះ បានរំលេចនូវ ស្នាដៃសមិទ្ធផល ដែលស្រីពៅបានកសាងនូវរូបសំណាងនេះឡើង និងភ្ជាប់ដោយសារខ្លីថា៖

រូបសំណាកដែលកសាងឡើងដោយ ខេមរៈ ស្រីពៅ

នេះជាសមិទ្ធផលចុងក្រោយដែលកញ្ញា ខេមរៈ ស្រីពៅ បានកសាងទុកដាក់ក្នុងវត្តជោតនារាម(គរ) សូមផលបុណ្យដែលកញ្ញាបានសាង ជួយអោយដួងវិញញ្ញាណក្ខន្ធដល់នូវសុគតិភព។ គ្មានអ្វីជួយកញ្ញាបានក្រៅពីផលបុណ្យដែលកញ្ញាបានសាងទេ។ អនត្តាជីវិតបើគិតទៅ ក្នុងពេលរស់នៅត្រូវធ្វើការ កសាងជូនជាតិជូនសាសនា អ្នកប្រាជ្ញពោលថារស់មុនស្លាប់។ អនិច្ចំ ទុក្ខំ អនត្តា

សព ខេមរៈ ស្រីពៅ ​ត្រូវគេដឹងថាកំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន​នឹងមកដល់នៅល្ងាចនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋានលោក ខេមរៈ ភារុណ នៅក្បែរវត្តសំរោងអណ្តែត៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here