មិនធ្លាប់ដឹងសោះ! សម្តេចយាយនៃយើង អាចព្រះសៅវនីយ៍ ជា​ភាសា អង់គ្លេស ចិន និងបារាំង បានយ៉ាងល្អ ដូចជាខេមរភាសាអ៊ីចឹង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 17, 2019

មិនធ្លាប់ដឹងសោះ! សម្តេចយាយនៃយើង អាចព្រះសៅវនីយ៍ ជា​ភាសា អង់គ្លេស ចិន និងបារាំង បានយ៉ាងល្អ ដូចជាខេមរភាសាអ៊ីចឹង

អាយឌីអូឡូជីញ៉ូស

បើតាមវិគីភីឌា សព្វវាចនាធិប្បាយសេរី ព្រះបរម​នាម សម្ដេច​​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ប្រសូត​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ហើយព្រះនាមដើមរបស់ទ្រង់គឺ​ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះ​បិតា​ព្រះ​នាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជា​ជនជាតិ​បារាំង ដើម​កំណើត​អុីតាលី តែ​បាន​ទទួល​មរណភាព​នៅសង្រ្គាមលោកលើកទី២។ ព្រះ​មាតា​ព្រះនាម ប៉ុម ពាង (Pomme Peang) ជា​ជន​ជាតិ​វៀតណាម។ ព្រះនាង​មាន​ព្រះ​អនុជ​ព្រះ​នាម អាន ម៉ារី អ៊ីហ្សហ្ស៊ី (Ann Mary Izzi)។ ព្រះនាង​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទនរោត្តម សីហនុ ក្នុង​ខែ​មេសា ឆ្នាំ១៩៥២។ ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ៖

  1. សម្តេចព្រះបរមនាថនរោត្ដម សីហមុនី ដែល​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ប្រសូត​នៅ​ថ្ងៃ ១៤ ខែ​ឧសភា ឆ្នាំ១៩៥៣។
  2. ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប្រសូត​នៅ​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ១៩៥៤ ប៉ុន្តែបានចូលទីវង្គតនៅឆ្នាំ២០០៣ ដោយ​ជំងឺ​បេះដូង។

បើតាមការសិក្សារបស់ សម្ដេចយាយ ធ្លាប់បានរាជនីតិសិក្សានៅសាលាបឋមសិក្សានរោត្តម ,វិទ្យាល័យព្រះស៊ីសុវត្ថិ ,វិទ្យាល័យ​ Lycée René Descartes ។

អ្វីដែលកូនខ្មែរភាគច្រើនមិនបានដឹងនោះគឺព្រះសៅវនីយ៍ របស់ ព្រះបរម​នាម សម្ដេច​​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ គឺអាចនិយាយបានច្រើនភាសា និងស្ទាត់ទៀតផងនោះគឺ អង់គ្លេស ចិន និងបារាំង បានយ៉ាងល្អ ដូចជាខេមរភាសាអ៊ីចឹង ។

បើចង់ជ្រាបច្បាស់សូមបងប្អូនទស្សនាខាងក្រោមនេះ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here