« សាបដូចទឹកទន្លេ » បទបញ្ជាលោកចៅហ្វាយក្រុង និងលោកស្នងការ រឿងហាមរថយន្តធន់ធំ មិនឲ្យចូលក្រុងពេលថ្ងៃ, បញ្ហាដែលពលរដ្ឋជួប៖ កកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 19, 2019

« សាបដូចទឹកទន្លេ » បទបញ្ជាលោកចៅហ្វាយក្រុង និងលោកស្នងការ រឿងហាមរថយន្តធន់ធំ មិនឲ្យចូលក្រុងពេលថ្ងៃ, បញ្ហាដែលពលរដ្ឋជួប៖ កកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖ ករណីរថយន្តធន់ធំបើកបរចរាចរនៅក្នុងក្នុងគឺស្ទើរតែមានជារៀងរាល់ថ្ងៃ ដែលជាការល្មើសនឹងបទបញ្ជា ចៅហ្វាយក្រុង និងលោកស្នងការ   ដែលហាមមិនឲ្យចរាចរណ៍ ចូលក្នុងក្រុង ពេលព្រឹក និងពេលថ្ងៃ ដែលករណីនេះត្រូវបានមហាជន បានរិះគន់ថាបទបញ្ជាចៅហ្វាយក្រុង និងលោកស្នងការពិតជា  គ្មានអ្នកអនុវត្តតាមមែន  ប្រៀបបាននឹង ទឹកសាបដូចទឹក ទន្លេមែន ។

យើងមើលឃើញជាក់ស្ដែងហើយ ការចរាចរណ៍រាល់ថ្ងៃនៅក្នុងក្រុងគឺមានតែការស្ទះណែនរាល់ថ្ងៃ និងសឹងរាល់ពេល ហើយអ្វីដែលសំខាន់ទៀតនោះគឺវត្តមានរថយន្តធន់ធំបែបនេះគឺងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ជាក់ស្ដែងកាលពី វេលាម៉ោង១និង ១៥នាទីរសៀល   ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីរថយន្តខ្នាតយក្ស  មួយគ្រឿងបានបើកចូលក្រុងទាំង   ហើយថែមទាំងបើកបញ្ច្រាស់ផ្លូវថែមទៀតផង ដើម្បីដឹកទំនិញ ចូលទៅ ក្រុមហ៊ុនតិច សេង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រថយន្តធន់ធំ បើកបញ្ច្រាស់

បើតាមមហាជនបានលើកឡើងថា រៀងរាល់ថ្ងៃមាន រថយន្តធន់ធំទាំងនេះ ជាគ្រឿងបើកចូលក្រុង ភ្នំពេញ ដើម្បីដាក់ទំនិញ  ក្នុងភូមិសាស្ត្រ ខណ្ឌមានបជ័យ និងភូមិសាស្ត្រ ខណ្ឌចំកាមន ដែលជាទីតាំង សម្បូរទៅដោយ ឃ្លាំង ស្តុក និងចែកចាយទំនិញ។

មហាជនក៏បានដាក់ការសង្ស័យថា ថៅកែរថយន្ត ទាំងនោះប្រហែលជាចង់សាក សមត្ថភាព លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាល ក្រុង ខ្លាំងប៉ុនណាហើយមើលទៅ  ហ៊ានចាប់ ឬអត់ ?ឬ គ្រាន់តែព្រមាន  ឲ្យតែល្អ មើលទេ? 

មហាជនសង្ឃឹមថា អាណត្តិទី៦នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាល ក្រុងភ្នំពេញ និងធ្វើបានទៅចុះ ទៅលើករណីហាមរថយន្តធន់ធំចូលក្រុង ។

គ្រោះថ្នាក់ចរា​ចរបង្កដោយរថយន្តធន់ធំ
គ្រោះថ្នាក់ចរា​ចរបង្កដោយរថយន្តធន់ធំ
គ្រោះថ្នាក់ចរា​ចរបង្កដោយរថយន្តធន់ធំ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here