
ភ្នំពេញ ៖ ការអនុវត្តសាលដីការបស់តុលាការកំពូល ដោយមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងយោធា ប្រមាណជាង១០០នាក់ បានបើកការបាញ់ប្រហារ លើអ្នកតវ៉ារឿងដីធ្លី ជាមួយអ្នកមានលុយមហាសាល មានអំណាច នៅខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់រងរបួសដោយគ្រាប់កាំភ្លើង និងជាច្រើននាក់ទៀត ត្រូវចាប់ខ្លួន នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានប្រតិកម្ម និងមានការទាមទារ ដោយបញ្ឈប់បន្ទាន់នូវការប្រើប្រាស់អាវុធ និងឈានទៅដល់ការចុះសិក្សាដោយផ្ទាល់ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
ក្រោយពីបានចុះទៅដល់កន្លែងផ្ទាល់ ស្រាប់តែឯកឧត្តម បានឃើញនូវរូបភាពហិង្សាធ្ងន់ធ្ងរខណៈពេលអនុវត្តន៍សាលដីការរបស់តុលាការកំពូលខាងលើនេះ ដោយឯកឧត្តមនឹងធ្វើរបាយការណ៍នេះដាក់ជូនប្រមុខរាជរដ្ឋាភិបាលដេីម្បីបានជ្រាប និងមានដំណោះស្រាយ ដោយថ្លែងតាមបណ្ដាញសង្គមថា៖
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានចុះដល់ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្លាមៗ ដេីម្បីតាមដានការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរ ដែលបានបង្កេីតអោយមានករណីប្រឈមមុខគ្នារវាងប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឈានដល់ការផ្ទុះអាវុធ ចងស្លាបសេក / គប់ដបសាំង ដុតកង់ឡានជាដេីម។
រាល់តំរុយ នៃការអនុវត្តន៍ច្បាប់ប្រក្រតី និងមិនប្រក្រតី ទាំងឡាយគឺសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងរៀបរៀងជារបាយការដេីម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលដេីម្បីជ្រាបនិងមានដំណោះស្រាយ។
យ៉ាងណាមិញសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ពុំគាំទ្រទេរាល់ការអនុវត្តន៍ច្បាប់ទាំងឡាយណាក្នុងរឿងទំនាស់ដីធ្លីដែលឈានដល់ការផ្ទុះអាវុធឬហឹង្សានានា ដែលជាហេតុនាំអោយបរទេសចាប់កំហុសមកដាក់បន្ទុកលេីរដ្ឋាភិបាល ថាបំពាននិងរំលោភសិទ្ធមនុស្សជាដេីម ។
យេីងខ្ញុំរក្សាជំហរជានិច្ចក្នុងបេសកកម្ម បំរេីពលរដ្ឋ ការពារប្រយោជន៍ជូនពលរដ្ឋ និងនៅក្បែពលរដ្ឋរាល់ពេលមានទុក្ខលំបាកជានិច្ច។





សូមជម្រាបជូនថា ៖ការតវ៉ាកើតមានឡើងដោយសារសាលដីកា របស់តុលាការកំពូលចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចផ្តល់ដីទំនាស់ចំនួន ៧១ ហិកតាទៅប្រជាពលរដ្ឋចំនួន ៩ គ្រួសារ ដែលតំណាងដោយដើមបណ្តឹងឈ្មោះ ឆាយ ណារិន និង គង់ វណ្ណា។

ហើយនៅពេលដែលកងកម្លាំងប្រដាប់អាវុធ ព្យាយាមចូលទៅកាន់ដីទំនាស់ ក្នុងឃុំបិតត្រាំង អ្នកតវ៉ាដែលមួយចំនួនកាន់ដំបង បានដុតកង់ឡាន និងគប់ដុំថ្ម ដើម្បីរារាំងកងកម្លាំងទាំងនោះ។ កងកម្លាំង ដែលរួមទាំងទាហានមកពីភូមិភាគខេត្តព្រះសីហនុ បានដកថយ ហើយប្រមូលផ្ដុំគ្នាម្តងទៀត រួចចូលទៅកាន់ដីទំនាស់ម្តងទៀត។ លើកនេះ កងកម្លាំងទាំងនោះ បានបាញ់កាំភ្លើងគ្រាប់ពិតឡើងលើមេឃ និងទៅកាន់ក្រុមអ្នកតវ៉ា ដែលបង្ហាញពីការប្រើប្រាស់កងកម្លាំងច្រើនលើសលុប។

No comments:
Post a Comment