មេបក្សខ្មែរក្រោក បង្ហាញពីឆន្ទៈកសាងសង្គមក្រោម​វប្បធម៌សន្ទនាថ្មី - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 10, 2019

មេបក្សខ្មែរក្រោក បង្ហាញពីឆន្ទៈកសាងសង្គមក្រោម​វប្បធម៌សន្ទនាថ្មី

អាយឌីអូឡូជីញ៉ូស

នៅរសៀលថ្ងៃទី ១០ មករា ឆ្នាំ ២០១៩នេះ ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាល ជាមួយប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន និងភ្ជាប់សារជាមួយខ្លឹមសារដ៏មានអត្ថន័យ ដោយបង្ហាញឆន្ទៈដើម្បីកសាងសង្គមក្រោម​វប្បធម៌សន្ទនាថ្មី ថា៖

ក្នុងនីតិកាលថ្មីទី៦ នេះក្នុងនាមខ្ញុំបាទជាប្រមុខបក្សនយោបាយមកពីគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល រីករាយនិងពេញចិត្តសហកាជាមួយ រដ្ឋាភិបាលក្នុងការចូលរួមផ្ដល់ មតិយោបល់ជាធាតុចូលក្នុងការអភិវឌ្ឍន៍ជាតិ រិះគន់ស្ថាបនាចូលរួមក្នុងបេសកកម្មតាមដានការអនុវត្តន៍ច្បាប់ ស្វែងរកតំរុយបោសសម្អាតមន្ត្រីពុករលួយ ចុះជួយពលរដ្ឋដោយបេះដូង និងប្ដេជ្ញាស្វែងរកតំរុយនានា ទាក់ទិននឹងការរំលោភអំណាច ការជិះជាន់ ជាពិសេសលុបបំបាត់វប្បធម៌ សែស្រឡាយបក្សពួក រដ្ឋបាលគ្រួសារនិយម ជាដេីម នេះជាសញ្ញាឯកភាពជាតិ បង្រួបបង្រួមជាតិនិងបង្ហាញពីឆន្ទៈពួតដៃគ្នាកសាងសង្គម ក្រោម «វប្បធម៌សន្ទនាថ្មី» រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ។

ចរន្តនយោបាយថ្មីនេះជា គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដែលបរទេសមិនអាចយល់បាន និងជាវប្បធម៌នយោបាយថ្មី គឺបក្សជំទាស់និងបក្សកាន់អំណាច ចូលរួមគ្នាកសាងសង្គមជាតិ មិនមែនប្រឆាំងអោយរលំរលាយប្រទេសជាតិនោះឡេីយ ។

ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានចូលរួមដោះស្រាយវិបត្តិពលរដ្ឋក្នុងសង្គម ដូចជាការបំពានអំណាចពីសំណាក់អ្នកធំលេីអ្នកតូច វិបត្តិដីធ្លី តាមដានអំពេីពុករលួយជាប្រព័ន្ធ ជាពិសេសយេីងគ្រោង តាមដានការអនុវត្តន៍ច្បាប់ក្នុងការជ្រេីសរេីសមន្ត្រីរាជការសាធារណៈមានលក្ខណៈគ្រួសារនិយម ដែលផ្ដល់ឱកាសអោយសាច់ញាត្តិ និងបិទឱកាសដល់ពលរដ្ឋទូទៅដែលមានសមត្ថភាពរួមទាំងឆន្ទៈបំរេីជាតិ ជាក់ស្ដែង នាពេលខាងមុខនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនឹងប្រជុំពិភាក្សា ដេញដោលលេីបរិបទស្ដីពី សុច្ចរឹតភាព តម្លាភាពនៃការប្រឡងជ្រេីសរេីសមន្ត្រីរាជការ រួមទាំងការតម្លេីងឋានន្តរសក្តិរបស់មន្ត្រីនគបាល ជាមួយក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នេះជាការចូលរួមគ្នាកសាងសង្គម និងជួយពលរដ្ឋ ការពារផលប្រយោជន៍ពលរដ្ឋ ជាការឆ្លុះបញ្ចាំងពីអត្ថន័យជំទាស់ដេីម្បីប្រយោជន៍ជាតិល្អជាងការប្រឆាំងបំផ្លិចបំផ្លាញលាប
ពណ៌ញុះញង់ធ្វេីអោយសង្គមបែកបាក់ ។

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងប្រមុខរាជរដ្ឋាភិបាល
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here