ក្រោយផ្ទុះការរិះគន់ លោក ឃួ​ង ស្រេង បើកកិច្ចប្រជុំដាក់ផែនការថ្មី ,ហាមរថយន្ត ធុនធំចូលក្រុង ការធ្វើរោងបុណ្យ និងការប្រើប្រាស់​ចិញ្ចើមផ្លូវ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 23, 2019

ក្រោយផ្ទុះការរិះគន់ លោក ឃួ​ង ស្រេង បើកកិច្ចប្រជុំដាក់ផែនការថ្មី ,ហាមរថយន្ត ធុនធំចូលក្រុង ការធ្វើរោងបុណ្យ និងការប្រើប្រាស់​ចិញ្ចើមផ្លូវ

អាយឌីអូឡូជីញ៉ូស

ករណីរថយន្តធុនធំចូលក្រុង បញ្ហាចោរលួច ចោរឆក់ ប្លន់ បរិស្ថាន គ្រឿងញៀន ល្បែងស៊ីសង  គ្រោះថ្នាក់ចរាចរ និងបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញបានកើតៗដដែលស្ទើររៀងរាល់ថ្ងៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់ និងប្រឈមមុខទាំងពិបាក បើទោះបីជាខាងសមត្ថកិច្ចមានការខិតខំយ៉ាងនេះក្ដី។

យ៉ាងណាការខិតខំរបស់សមត្ថកិច្ចនៅតែបន្តធ្វើជារៀងរាល់ថ្ងៃផងដែរ ជាក់ស្ដែងនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ។

ក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ 0 0 7/ 17 សណន ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពី ការដោះស្រាយចរាចរ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ សាធារណៈក្នុង រាជធានីភ្នំពេញក្នុងនោះផ្លូវសំខាន់ចំនួន១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម ។

ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានជាពិសេសខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង 12 សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានី រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមន្ទីរដែនដីរៀបចំនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ជាសេនាធិការរបស់សាលារាជធានីភ្នំពេញដើម្បីអនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ហើយស្រមតាម សេចក្តីណែនាំនេះ ។

ជាមួយគ្នានោះ លោក ឃួងស្រេង បានកំណត់ថា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ការធ្វើរោងបុណ្យ និងកម្មវិធីផ្សេងៗ ម្ចាស់កម្មវិធីត្រូវលើកសំណើសុំអាជ្ញាធរមូលដ្ឋានដោយភ្ជាប់នូវកិច្ចសន្យា និងគំរូ ដើម្បីពិនិត្យ និងសម្រេចលើសំណើរទៅនឹងកម្រិតប្រើប្រាស់ចាំបាច់មិនឲ្យលើស 1 /2 នៃទ្រូងផ្លូវ និងត្រូវរៀបចំកំលាំងសមស្របដើម្បីសម្រួលចរាចរណ៍ ។

ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋម្ចាស់លំនៅស្ថាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ គ្រឹះស្ថានអប់រំសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារណេនាំខាងលើនេះ ។ ក្នុងករណីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្តីខ្លឹមសារ នៃសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារៈ រុះរើសំណង់ ។ ល ។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន ។

ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ងត៍ត្រូវចេញចូលរាជធានីភ្នំពេញដោយគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវក្នុងការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬ ឈប់សំចតដោយអនាធិបតេយ្យ ។

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here