ចូលមន្ទីរពេទ្យ ដូចចូលបន្ទប់ឃុំឃាំង! មក​ពិនិត្យ​ជំងឺទេ ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់ភ្លាមៗ​ បើ​មិន​វះកាត់​អាច​ត្រូវ​ស្លាប់ ចុងក្រោយអស់២ពាន់ដុល្លារ ព្រោះគ្មានប្រាក់ ត្រូវសន្តិសុខចាប់ឃុំ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 13, 2019

ចូលមន្ទីរពេទ្យ ដូចចូលបន្ទប់ឃុំឃាំង! មក​ពិនិត្យ​ជំងឺទេ ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់ភ្លាមៗ​ បើ​មិន​វះកាត់​អាច​ត្រូវ​ស្លាប់ ចុងក្រោយអស់២ពាន់ដុល្លារ ព្រោះគ្មានប្រាក់ ត្រូវសន្តិសុខចាប់ឃុំ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ហេតុការណ៍​មួយកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ នាយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ ខណៈអ្នកជំងឺមក​ពិនិត្យ​ជំងឺ​តែបែរជា​គ្រូពេទ្យបង្ខិតបង្ខំ​ឲ្យ​វះកាត់​ ហើយនិយាយបន្លាចថាបេី​មិន​វះកាត់​អាច​ត្រូវ​ស្លាប់​ព្រោះសភាពជំងឺដល់ដំណាក់កាលចុងក្រោយហើយ ។

ភ្លាមៗនោះអ្នកជំងឺមិនបានពិភាក្សាជាមួយក្រុមគ្រួសារអីច្រើនឡើយដោយសារមានការភិតភ័យពេក និងបានប្រាប់គូ្រពេទ្យថាគ្មានប្រាក់ច្រើនឡើយ តែត្រូវគ្រូពេទ្យចាប់វះកាត់តែម្ដង រួចចេញវិក័យបត្រឲ្យ ថ្លៃទូទាត់គឺថាអស់ចំនួន២ពាន់ដុល្លារ ខណៈអ្នកជំងឺមានប្រាក់តែ ៦០០ដុល្លារ ដូចច្នេះត្រូវជំពាក់ពេទ្យ ១៤០០ដុល្លារ ព្រោះតែគ្មានប្រាក់ ទើបសន្តិសុខចាក់ច្រវ៉ាក់ទ្វារមិនឲ្យចេញ ទើបបង្កឲ្យភ្ញាក់ផ្អើលតែម្ដងទៅ។

វិក័យបត្រដែលចេញដោយមន្ទីរពេទ្យ

សូមទស្សនាការរៀបរាប់ពីក្រុមគ្រួសារអ្នកជំងឺ និងសភាពអ្នកជំងឺនៅក្នុងអគារមន្ទីរពេទ្យផ្ទាល់តែម្ដង។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here