សម្ដេច ហ៊ុន សែន ៖ ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើងដែរ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 27, 2019

សម្ដេច ហ៊ុន សែន ៖ ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើងដែរ

អាយឌីអូឡូជីញ៉ូស

នាថ្ងៃចុងសប្ដាហ៍នេះ សម្ដេច តេជោ បានលើកឡើងតាមបណ្ដាញសង្គមថា ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទេសចរបរទេសក៏កាន់តែកើនឡើងមកទស្សនាកម្ពុជា រីឯអ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយ និងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសយើង។

ហើយសម្ដេច បានអះអាងថាបន្ត ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែង នៅពេលដែលទេសចរនិងវិនិយោគគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩៧៩)។ ការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនបានឡើយ។

ជាចុងក្រោយសម្ដេចថ្លែងអំណរ អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួមបន្សាបព័ត៌មានមិនពិតទាំងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរុងរឿង!

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយគ្រប់ក្រុមគ្រួសារនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍។

សម្ដេចតេជោ ហ៊ុន សែន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here