ក្នុងឆ្នាំ២០១៩​នេះ សម្ដេចតេជោ សង្ឃឹមថា អំបិល​នៅកម្ពុជា នឹងមានប្រើប្រាស់​គ្រប់គ្រាន់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 25, 2019

ក្នុងឆ្នាំ២០១៩​នេះ សម្ដេចតេជោ សង្ឃឹមថា អំបិល​នៅកម្ពុជា នឹងមានប្រើប្រាស់​គ្រប់គ្រាន់

អាយឌីអូឡូជីញ៉ូស

កំពតៈ  នៅឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្ឃឹមថា ការផលិតអំបិលនៅខេត្តកំពត នឹងផ្គត់ផ្គង់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ប្រើប្រាស់គ្រប់គ្រាន់ ដោយសារតែការព្យាករណ៍អាកាសធាតុឆ្នាំនេះ មានភ្ញៀវធ្លាក់តិច ខណៈកាលពីឆ្នាំ២០១៨ កម្ពុជាជួបបញ្ហាខ្វះអំបិល ដោយសារការប្រែប្រួលអាកាសធាតុ។

ដោយនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “ចំណុចនេះ គឺជាចំណុចដែលសង្ឃឹមថា ឆ្នាំនេះ (២០១៩) ។ ហើយឆ្នាំទៅ (២០១៨) គឺការផលិតផលអំបិលមានការលំបាក់ ដោយសារភ្លៀងច្រើន។ ហើយឆ្នាំនេះប្រហែលជាអំបិលរបស់យើង អាចនឹងមិនមានបញ្ហានោះទេ ដោយសារកាព្យាករណ៍ធាតុអាកាស ការធ្លាក់ភ្ញៀងត្រូវការយឺត បើត្រូវយឺត គឺការផលិតអំបិលរបស់យើង ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេសនេះ គឺមិនបញ្ហានោះទេ”។

សម្ដេចតេជោ

សម្ដេចតេជោ លើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី ជាង១ម៉ឺននាក់ខេត្តកំពត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ សម្ដេចតេជោ បានបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តតែ១គត់ នៅកម្ពុជាដែលផលិតអំបិល។

សូម​បញ្ជាក់​ថា នៅឆ្នាំ២០១៩នេះ សមាគមផលិតអំបិលខេត្តកំពត បាននាំអំបិលមកពីចិន ចូលមកកម្ពុជា ប្រមាណជា១ម៉ឺនតោន ដើម្បីផ្គត់ផ្គងនៅក្នុងស្រុក ខណៈកម្ពុជា​មាន​ស្រែ​អំបិល​ជាង​៤ ៦០០​ហិចតា​នៅ​ក្នុង​ខេត្ត​កំពត ​និង​កែប ដោយ​មាន​កសិករ​ធ្វើ​អំបិល​ជាង​២០០​គ្រួសារ​ តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​នៅប្រទេសកម្ពុ​ជាមានប្រមាណ​១០​ម៉ឺន​តោនក្នុង​មួយឆ្នាំៗ​។ នេះ​មិនមែនជា​លើក​ទី១ទេ ដែល​កម្ពុជា​នាំចូល​អំបិល​ពី​ប្រទេសចិន​ កាលពីឆ្នាំ​២០០៩​ នាំចូលពី​ប្រទេស​ចិនចំនួន ​២០ ០០០​តោន ក្នុងតម្លៃ២.២​លាន​ដុល្លារ។ 

សកម្មភាពផលិតអំបិល

ហើយកាលពី​ចុងឆ្នាំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អំបិល​ដែល​ត្រូវ​នាំចូល​មកពី​ប្រទេស​ចិនចំនួន៥ ០០០ តោន ​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការនាំ​ចូល ៣០ ០០០ តោន៕​

ការនាំចូលអំបិលកាលពីចុងឆ្នាំ ២០១៨
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here