ម្សិលមិញឃើញមួយហើយ តែថ្ងៃនេះមិនឲ្យរំលងទេ ចាប់ឃាត់​រថយន្តធន់ធំ​ដឹកដែកអត់សណ្ដាប់​ធ្នាប់ អូសបែកផ្កាភ្លើង​ពេញក្រុង​ព្រះសីហនុ (មានវីដេអូ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 14, 2019

ម្សិលមិញឃើញមួយហើយ តែថ្ងៃនេះមិនឲ្យរំលងទេ ចាប់ឃាត់​រថយន្តធន់ធំ​ដឹកដែកអត់សណ្ដាប់​ធ្នាប់ អូសបែកផ្កាភ្លើង​ពេញក្រុង​ព្រះសីហនុ (មានវីដេអូ)

អាយឌីអូឡូជីញ៉ូស

ក្រុងព្រះសីហនុ ៖ តាមប្រភពពីលោកពូ Huy Bunleng នៅវេលាម៉ោងជិត ១រសៀលថ្ងៃ ១៤ មករា ២០១៩ នេះ នគរបាលបានស្ទាក់ចាប់រថយន្តធុនធំមួយគ្រឿងដែលដឹកដែកសសៃ មិនទុកដាក់ត្រឹមត្រូវ នាំអោយចុងដែកអូសពីលើផ្លូវ នៅចំណុចជិតវេទិកា៧មករាក្រុងព្រះសីហនុ ក្រោយពីរថយន្តមួយនេះ ដឹកដែកសសៃអូសកាត់ពីលើផ្លូវបេតុង(វត្តក្រោម)ដែលជាផ្លូវទើបធ្វើថ្មីរួចបន្តចូលមកលើផ្លូវឯករាជ្យទៀត។

បើតាមនគរបាលបញ្ជាក់ថា ករណីនេះបានធ្វើអោយផ្លូវមានស្នាមឆូតរងការខូចខាត និងថាទាំងរថយន្ត ទាំងអ្នកបើកបរ នគរបាលបានបញ្ជូនយកទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូដែលថតបានម្សិលមិញផងដែរ ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here