សមាជិកឧត្តមក្រុមប្រឹក្សា និងមន្ត្រីសិទ្ធិមនុស្ស ជម្រុញឲ្យអនុវត្តន៍ច្បាប់តឹងរឹង ចំពោះមន្ត្រីមានសមត្ថកិច្ច ប្រើហិង្សា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 30, 2019

សមាជិកឧត្តមក្រុមប្រឹក្សា និងមន្ត្រីសិទ្ធិមនុស្ស ជម្រុញឲ្យអនុវត្តន៍ច្បាប់តឹងរឹង ចំពោះមន្ត្រីមានសមត្ថកិច្ច ប្រើហិង្សា

អាយឌីអូឡូជីញ៉ូស

យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​បង្កើត​គណៈកម្មកា​រ​​ចំពោះ​កិច្ច​ ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​របស់​ក្រុមមន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បានការ​ផ្ទុះអាវុធ​បណ្តាល ​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស និង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទាំង​ដៃ​ជាប់​ចំណង (​ចងស្លាបសេក​) និង​បាតុភាព​មួយចំនួន ដើម្បី​ស្វែងរក​ការពិត​ជាក់ស្តែង​។​

​ចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​របស់​ក្រុមមន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ

ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានគាំទ្រ នាយឧត្តមសេនីយ៍ សៅ សុខាចំពោះការចុះធ្វើអធិការកិច្ចលើកងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ  ដែលមានទាំងមន្រ្តីអាវុធហត្ថ ទាហាន និងនគរបាល ជាដើម ដែលធ្វើការបង្ក្រាបលើប្រជាពលរដ្ឋដ៏ឃោឃៅ ក្នុងការតវ៉ាទំនាស់ដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា នៅខេត្តកន្លងទៅនោះ ។

ឯកឧត្តមបានបន្ថែមថា ចំពោះការធ្វើត្រឹមតែមានចុះអធិការកិច្ច គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវតែមានការដាក់ទោសជាដាច់ខាត ចំពោះអ្នកដែលបានប្រព្រឹត្ត និងអ្នកដែលបញ្ជាពីក្រោយការប្រើហិង្សានេះ ព្រោះករណីមួយនេះ ពិតជាបានធ្វើឲ្យមានការប៉ះពាល់ដល់មុខម៉ាត់កម្ពុជាយ៉ាងខ្លាំង ។

ហើយចំពោះ ឯកឧត្តម ពេជ្រ ស្រស់សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនខុសពីសមាជិកផ្សេងឡើង ដោយថានេះជាចំណុចវិជ្ជមានរបស់មន្ត្រីថ្នាក់លើ ក្នុងការបង្ហាញបរិបទថ្មីមួយទៀតក្នុងការយកចិត្តដាក់ទុកលើប្រជាពលរដ្ឋ និងជាវិធានការចំពោះមន្រ្តីខិលខូចដែលប្រើតួនាទីខុស ហើយត្រូវតែមានការអនុវត្ត និងដាក់ទោសជនដែលប្រព្រឹត្តខុសទៅតាមផ្លូវច្បាប់ដែលបានកំណត់ និងចែង ឲ្យមាននូវប្រសិទ្ធិភាពខ្ពស់ និងពង្រឹងដល់មន្ត្រីសមត្ថកិច្ចដទៃទៀត កុំឲ្យចេះតែប្រព្រឹត្តខុសច្បាប់ ធ្វើបាបប្រជាជន ដូចកន្លងមក ។

ជាមួយគ្នានេះដែរ លោក ស៊ឹង សែនករុណា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ក៏បានគាំទ្រនូវអធិការកិច្ចលើកម្លាំងសមត្ថិកិច្ចខេត្តព្រះសីហនុ ក្នុងករណីប្រើហិង្សាលើប្រជាពលរដ្ឋនេះ សម្រាប់ជាការត្រួតពិនិត្យ និងជាការស៊ើបអង្កេតទៅលើមន្ត្រីថ្នាក់ក្រោមដែលបានប្រព្រឹត្តខុស និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីអនុវត្តច្បាប់ ហើយនិងបានជម្រុញឲ្យថ្នាក់លើ ត្រូវមានវិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹង បំផុតចំពោះមន្រ្តីណាដែលបានប្រព្រឹត្តខុសឆ្លងចំពោះពលរដ្ឋ តួយ៉ាងដូចដែលមានប្រើអំពើហិង្សា និងការចាប់ចង រហូតឈានដល់ការប្រើប្រាស់អាវុធបាញ់ពលរដ្ឋជាដើម៕

លោក ស៊ឹង សែនករុណា
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here