ករណីផ្កាយ៤ជញ្ជូន​មួយពូជមកធ្វើការក្រសួង​មហាផ្ទៃនឹងចាត់វិធានការ​ច្បាប់ តាមការស្នើរបស់សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់បក្សខ្មែរក្រោក - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 31, 2019

ករណីផ្កាយ៤ជញ្ជូន​មួយពូជមកធ្វើការក្រសួង​មហាផ្ទៃនឹងចាត់វិធានការ​ច្បាប់ តាមការស្នើរបស់សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់បក្សខ្មែរក្រោក

អាយឌីអូឡូជីញ៉ូស

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ដែលកន្លងមកបានព្យាយាម និងកំពុងតែការទប់ស្កាត់ប្រព័ន្ធគ្រួសារនិយមនោះ ពេលនេះគឺឈានដល់ការចាត់វិធានការ​ច្បាប់ តាមការស្នើរបស់ឯកឧត្តម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩នេះ។

បើតាមឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា ៖ ករណីលោកផ្កាយ ធឹម សុផា សណ្ដោងបងប្អូន២២នាក់មកធ្វេីការក្នុងអគ្គនាយកដ្ឋានសវនកម្មតំណាងក្រសួងមហាផ្ទៃ នឹងចាត់ការវិធានការច្បាប់.ដេីម្បីឆ្លេីយតបការរកឃេីញរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។

ថ្ងៃនេះជាកិច្ចប្រជុំក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងក្រសួងមហាផ្ទៃ ខ្ញុំនឹងលេីកបញ្ហាធំៗដែលត្រូវលេីកមកប្រជុំវែកញ៉ែក។

១ / បញ្ហាគ្រួសារនិយមក្នុងក្រសួងមហាផ្ទៃដែលត្រូវទប់ស្កាត់ ដេីម្បីផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ ដោយលុបបំបាត់វប្បធម៌សែស្រឡាយ ជាក់ស្ដែងករណីនាយឧត្តមសេនីយផ្កាយ៤ ទឹម សុផា សណ្ដោងមួយពូជ ២២ នាក់មកធ្វេីការក្រោមអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ,

២ / បញ្ហាអត្តចរឹត អកប្បកិរិយា របស់មន្ត្រីក្រោមខ្សែបណ្ដោយរបស់ក្រសួងមហាផ្ទៃដែលជាអាទិ៍ អភិបាលខេត្ត ស្រុក ដែលត្រូវកែប្រែក្នុងពេលបំពេញបេសកកម្មបំរេីសេវាសាធារណៈ

៣ / បញ្ហាទំនួលខុសត្រូវលេីលិខិតបង្គាប់ការមិនប្រក្រតី និងប្រេីទាហានទៅអនុវត្តន៍សាលដីកាឈានដល់ភាពហឹង្សានៅក្រុងព្រះសីហនុ ដែលបង្ករបញ្ហាដល់នយោបាយជាតិ ជាពិសេសនាំ

៤ / ការព្រងេីយពីលិខិតថ្នាក់ជាតិលេខ ៩០៦សជណ ហេីយថ្នាក់ខេត្តបែរជាប្រេី សជណលេខ ៣៨៥ រំលោភលេីបទបញ្ជាថ្នាក់ជាតិទៅវិញលេីការដោះស្រាយដីធ្លីជូនជនពិការនៅខេត្តបន្ទាយមានជ័យ

៥ / ការប្រេីលិខិតខុសប្រក្រតីរបស់ថ្នាក់ខេត្តព្រះសីហនុលេខ ៤៥២សជណ ដែលទាមទាអោយបង់ប្រាក់៤ដុល្លា លេីដីមួយមែត្រការ៉េ ដេីម្បីទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យ

៖ បញ្ហាភាគច្រេីន ឯឧ សក់ សេដ្ឋា និងជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដេីម្បីរកវិធានការដោះស្រាយ

សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក និងរងចាំតាមដានការអនុវត្តន៍ច្បាប់ បន្តទៀត៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here