ស្លុតចិត្តពេលឃើញសភាពនាយស្មាញ ! ធ្លាក់ខ្លួនឈឺយូរខែ ហើយត្រូវចំណាយលុយខ្ទង់៥ពាន់ ទៅ៦ពាន់ដុល្លារ ទើបអាចវះកាត់ព្យាបាលបាន ប៉ុន្តែកំពុងខ្វះលទ្ធភាព - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 10, 2019

ស្លុតចិត្តពេលឃើញសភាពនាយស្មាញ ! ធ្លាក់ខ្លួនឈឺយូរខែ ហើយត្រូវចំណាយលុយខ្ទង់៥ពាន់ ទៅ៦ពាន់ដុល្លារ ទើបអាចវះកាត់ព្យាបាលបាន ប៉ុន្តែកំពុងខ្វះលទ្ធភាព

អាយឌីអូឡូជីញ៉ូស

ពេលវេលាចេះតែបន្តទៅមុខជានិច្ច ពីក្មេងទៅជំទង់ ពីជំទង់កំពុងវិវឌ្ឍន៍ទៅចាស់ ជាក់ស្ដែងមួយរយៈចុងក្រោយនេះ បើយើងសង្កេត សិល្បៈករ សិល្បៈការិនីជើងចាស់ជាច្រើនបាន និងធ្លាក់ខ្លួនឈឺ រីឯជីវភាពរស់នៅវិញ ក៏កំពុងតែលំបាកខ្វះខាតផងដែរ។

បើមើលជាក់ស្តែងណាស់ថ្មីៗនេះ តារាកំប្លែងជើងចាស់ ជាច្រើនដូច នាយសានម៉ៅ នាយក្ដិប និងតាសង់ស៊ីស ហើយឥឡូវនាយស្មាញ ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ជាច្រើនខែផងដែរ ដែលមាន ជំងឺនោម ធ្លាក់ឈាម ហើយអាចនឹងក្លាយជាជំងឺមហារីក និងតម្រូវឲ្យមានការវះកាត់ជាបន្ទាន់ទៀតផង ដែលមានការចំណាយខ្ទង់ពាន់ដុល្លារឯណោះ។

រូបកាលនៅលេងកំប្លែង

បើតាមប្រភព នាយស្មាញ កំពុងសម្ងំព្យាបាលជំងឺរបស់ខ្លួនជាច្រើនខែមកហើយ រហូតដល់រកថវិកាទប់ទល់លែងបាន តែមកដល់ពេលនេះជំងឺនោមធ្លាក់ឈាម​របស់គាត់នឹងអាចវិវឌ្ឍន៍ទៅជាជំងឺមហារីក ដែលតម្រូវធ្វើការវះកាត់ជាបន្ទាន់ ហើយត្រូវចំណាយថវិការពី ៥ពាន់ ទៅ៦ពាន់ដុល្លារ ទើបអាចធ្វើការវះកាត់បាន។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here