ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនសកម្មជនអតីតបក្សប្រឆាំង ចោទពីបទប្រមាថ និងញុះញង់បង្កចលាចល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 19, 2019

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនសកម្មជនអតីតបក្សប្រឆាំង ចោទពីបទប្រមាថ និងញុះញង់បង្កចលាចល

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ អតីតសកម្មជនក្រុមប្រឆាំងប្រចាំនៅខេត្តស្វាយរៀង លោក គង់ ម៉ាស ត្រូវបាន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឃុំខ្លួននៅពន្ធនាគារព្រៃ ស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់អោយបង្កចលាចល។

សូមជម្រាបជូនថា លោក គង់ ម៉ាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងហាងកាហ្វេ យីហោ អាលម៉ុន (ALmond) ស្ថិតនៅជិតស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ។

កាលពីល្ងាចថ្ងៃទី ១៨មករា  លោក គង់ ម៉ាស ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូងដោយសំណុំរឿងនេះត្រូវបានចាត់អោយលោកអ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារងអមតុលាការធ្វើការសាកសួរ។

លោក គង់ ម៉ាស់ ដែលពេលនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ

ដោយក្នុងនោះ ក្រោយការសាកសួររួចតំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះគង់ ម៉ាស ពីបទប្រមាថ និងបទញុះញង់បង្កចលាចលក្នុងសង្គម ហើយសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅអោយចៅក្រមសម្រេចតាមនីតិវិធី ម្ល៉ោះហើយ បន្ទាប់ពីបានពិនិត្យលើដីកាសន្និដ្ឋានអោយស៊ើបសួររួច ចៅក្រមបានសម្រេច ចេញដីកាឃុំខ្លួន ជនជាប់ចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិនដើម្បីបើកការសើបសួរនៅពេលក្រោយ។

ពាក់ព័ន្ធការចាប់ឃុំខ្លួនសកម្មជនក្រុមប្រឆាំងអាជីពនេះ បើតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថាតាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើនដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមបញ្ជារបស់បុគ្គល សម រង្សី។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here