
ក្រុងព្រះសីហនុ៖ បញ្ហាទឹកល្អុយ ទឹកកខ្វក់ដែលកំពុងបង្ហូរចូលទៅក្នុងទឹកសមុទ្រដោយផ្ទាល់ កំពុងទទួលការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយ៉ាងខ្លាំង ព្រោះវាប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាព ព្រោះជាទឹកដីខេត្តជាប់ឆ្នេរសមុទ្រ ដែលជាប់ជាសមាជិកក្លឹបស្អាតបំផុតនៅលើសកលលោក ហើយក៏ត្រូវរដ្ឋាភិបាលប្រសិទ្ធិនាមថាជាតារារះនាទិសនិរតីផងដែរនោះ។

ទោះជាយ៉ាងណា អភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង សរសេរក្នុងហ្វេសប៊ុក ផ្លូវការរបស់លោកដោយបញ្ជាក់ថា ស្ថានីយបូមទឹកកខ្វក់ ( ទឹកស្អុយ )ក្នុងក្រុងព្រះសីហនុ កុំឲ្យហូរចូលសមុទ្រ ចំនួន ៤ទីតាំង កំពុងត្រូវបានសាងសង់ទាំងថ្ងៃ ទាំងយប់ តាមបណ្តោយឆ្នេរចាប់ពីឆ្នេរឯករាជ្យ រហូតដល់ឆ្នេរអូរឈើទាល ដោយចាប់ផ្តើមសាងសង់សាង ៣ខែមកហើយ។



ជាមួយគ្នានេះ បើតាម លោក ណុប ហេងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បញ្ជាក់ដែរថា ស្ថានីយបូមទឹកខ្វក់គ្រោងបញ្ចប់ការសាងសង់នៅមុនបុណ្យចូលឆ្នាំខ្មែរ ( ២០១៩ ) នេះ៕



No comments:
Post a Comment