នាំស្រីទៅដេកតែមិនបង់លុយថ្លៃបន្ទប់ យកលេះថាទៅយកលុយនៅក្នុងឡាន ប៉ុន្តែបែរជាដាក់មេប្រូចបាត់ ឥឡូវម្ចាស់បន្ទប់ប្រកាសឲ្យចូលខ្លួនសង បើមិនអ៊ីចឹងទេនឹងបង្ហោះវីដេអូហើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 13, 2019

នាំស្រីទៅដេកតែមិនបង់លុយថ្លៃបន្ទប់ យកលេះថាទៅយកលុយនៅក្នុងឡាន ប៉ុន្តែបែរជាដាក់មេប្រូចបាត់ ឥឡូវម្ចាស់បន្ទប់ប្រកាសឲ្យចូលខ្លួនសង បើមិនអ៊ីចឹងទេនឹងបង្ហោះវីដេអូហើយ

អាយឌីអូឡូជីញ៉ូស

បើតាមគណនីហ្វេសប៊ុកឈ្មោះថា Nak Cams អាចនឹងត្រូវជាម្ចាស់ផ្ទះសំណាក់ បានបង្ហោះសារទទូចឲ្យបុរសម្នាក់ចូលខ្លួនដោះស្រាយជាបន្ទាន់ ក្រោយពីបាននាំស្រីស្នេហ៍មកដេក ហើយមិនព្រមបង់ថ្លៃបន្ទប់ ដោយពេលនោះគឺយកលេះថាទៅយកលុយនៅឯក្នុងរថយន្ត ប៉ុន្តែបែរជាដាក់មេប្រូចរត់គេចខ្លួនបាត់។

គណនីខាងលើបានប្រកាសរៀបរាប់ថា ៖ សូមប្រកាសរកម្ចាស់រូប សូមយកលុយមកបង់ថ្លៃបន្ទប់ដែលលោកបាននាំស្រីមកដេក យប់ថ្ងៃទី ៧ ចូលទី ៨ ខែមករា ឆ្នាំ ២០១៩ ហើយមិនបង់លុយ ដោយប្រាប់បុគ្គលិកខ្ញុំថាទៅយកលុយក្នុងឡានហើយ ឡើងឡានរត់បាត់ បើមិនមកបង់ទេខ្ញុំនឹងបង្ហោះ វីដេអូទាំងអស់ដែលមានរូបច្បាស់ប្រយ័ត្នខ្មាសគេជាងនេះ លុយតិចតួចមិនសំខាន់តែកុំឲ្យធ្លាប់ និង ជាគំរូដល់អ្នកដទៃដែលខូចៗ បី បួនដងហើយ តែភ្ញៀវផ្សេងៗគ្នា។

បងប្អូន មិត្តភក្តិ ជួយ like share ឲ្យគាត់ដឹងផង

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here