ទីបំផុត! រដ្ឋមន្ដ្រីសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ហើយ ក្រោយផ្ទុះរឿងចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 14, 2019

ទីបំផុត! រដ្ឋមន្ដ្រីសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ហើយ ក្រោយផ្ទុះរឿងចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖ ក្រោយផ្ទុះករណីនៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ដោយអ្នកជំងឺទៅពិនិត្យជំងឺនៅមន្ទីរនេះ ហើយខាងមន្ទីរពេទ្យបង្ខំនារីឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាលមកនោះ ​ធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook ហើយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់មន្រ្តី​ឲ្យ​ចុះទៅពិនិត្យ​ និង​ដោះស្រាយករណីនេះភ្លាមៗផងដែរ។

បន្ទាប់ពីបានបញ្ចប់ការស្រាវជ្រាវរួចមក នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ហើយដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។

សូមជម្រាបជូនថាថា ករណីកើតហេតុដ៏កក្រើកខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិត​នៅ​ផ្លូវ​លេខ​ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here