ជិតចូលឆ្នាំចិន! មានលិខិតរដ្ឋបាលអង្គភាពនគរបាល ស្នើក្រុមហ៊ុនជួយឧបត្ថម្ភ , អ្នកគ្រប់គ្រងថាដើរគោះអ៊ីចឹងមិនសម តែខាងថ្នាក់លើច្រានចោល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 23, 2019

ជិតចូលឆ្នាំចិន! មានលិខិតរដ្ឋបាលអង្គភាពនគរបាល ស្នើក្រុមហ៊ុនជួយឧបត្ថម្ភ , អ្នកគ្រប់គ្រងថាដើរគោះអ៊ីចឹងមិនសម តែខាងថ្នាក់លើច្រានចោល

អាយឌីអូឡូជីញ៉ូស

បុណ្យ​ចូល​ឆ្នាំ​ចិន (Chinese New Year) ឬ ហៅ​ម្យ៉ាង​ទៀត​ថា បុណ្យ​និទាឃៈរដូវ (Spring Festival) គឺ​ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន។ វា​ក៏​ជា​ពេល​វេលា​សំខាន់​សម្រាប់​ជួប​ជុំ​ក្រុម​គ្រួសារ និង​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ផង​ដែរ បើយើងរាប់ថ្ងៃទៅមិនយូរទៀតឡើងនឹងខិតចូលមកដល់ឆាប់ៗនេះ។

ជាមួយនឹងឱកាសនេះដែរស្រាប់តែ អ្នកគ្រប់គ្រងក្រុមហ៊ុនមួយបានបង្ហោះ លិខិតរបស់អង្គភាពការិយាល័យ​នគរបាល អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលខ្លឹមសារក្នុងលិខិតនោះគឺ មានការស្នើសុំក្រុមហ៊ុនរបស់លោក ជួយឧបត្តម្ភ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នេះដល់កងកម្លាំងការពារតាមគោលដៅ។

ខាងអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏បានសំណូមវិញផងដែរថា គឺសូមឲ្យមានការប្រើប្រាស់ឯកសណ្ឋានគរបាលឱ្យបានត្រឹមត្រូវ ហើយការស្នើបែបនេះ​វាមិនសមនោះទេ ។

បើតាមលិខិតរដ្ឋបាលដែលបានស្នើសុំនេះ គឺមានការចុះហត្ថលេខា និងឈ្មោះ ដោយព្រិន្ទបាលទោ វី ផល្លី បានប្រើ​ប្រាស់ តួនាទីលោកប្រធានការិយាល័យនគរបាលអគ្គីភ័យ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅម៉ោង៧និង ២០នាទីយប់ថ្ងៃទី ២២ ខែមករាម្សិលមិញនេះ  លោក ព្រហ្ម យ៉ន នាយការិយាល័យបង្កា និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានធ្វើការ​បដិសេធច្រានចោល ទាំងស្រុងថា លោកពុំបានចាត់ឱ្យកូនចៅធ្វើដូចនេះទេ ហើយកន្លងមកលោក តែងតែ ណែនាំក្នុងអង្គប្រជុំជារឿយៗ មិនឱ្យមន្រ្តីណាម្នាក់ធ្វើបែបនេះឡើយ ។

លោកបានបន្តថានឹងធ្វើការស្រាវជ្រាវទៅលើមន្រ្តីរូបនោះ ត្រូវលោកហៅមកអប់រំណែនាំហើយ ។

លិខិតដែលស្នើសុំ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here