សមត្ថកិច្ច គយ ខេត្តព្រះសីហនុបានចាប់រឹបអូស រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធ០៩គ្រឿង​ទុកជាសម្បត្តិរដ្ឋ ដោយមិនឲ្យមានការដោះស្រាយពិន័យជាប្រាក់ឡើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 10, 2019

សមត្ថកិច្ច គយ ខេត្តព្រះសីហនុបានចាប់រឹបអូស រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធ០៩គ្រឿង​ទុកជាសម្បត្តិរដ្ឋ ដោយមិនឲ្យមានការដោះស្រាយពិន័យជាប្រាក់ឡើយ

អាយឌីអូឡូជីញ៉ូស

ខេត្តព្រះសីហនុ ៖ លោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងថាមានរថយន្តទំនើបចង្កូតស្តាំបន្លំពន្ធចំនួន០៩ គ្រឿងត្រូវបានចាប់រឹបអូសជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើរត់គេចពន្ធពីសំណាក់សមត្ថកិច្ចគយពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សហការជាមួយសមត្ថកិច្ចសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ពន្ធ័។

បើតាមលោកទុំ ណូអះអាងថា រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធទាំងអស់នេះនឹងត្រូវដកហូតទុកជាសម្បត្តិរដ្ឋដោយមិនមានការដោះស្រាយបង់ជាប្រាក់ពិន័យឲ្យម្ចាស់នាំយកទៅវិញបានឡើយ។

ក្រៅពីនេះលោកប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុថ្លែងថា ការប្រមូលប្រាក់ពន្ធជូនរដ្ឋក្នុងឆ្នាំ2018កន្លង សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ប្រមូលប្រាក់ពន្ធបង់ចូលថវិការដ្ឋបាន ជាង104ពាន់លានរៀល។

ចំពោះការបង្ក្រាបបទល្មើសគេចពន្ធវិញមានជាង១២០ករណី ទាំងមធ្យោបាយយានយន្ត និងទំនិញផ្សេងៗមួយចំនួនទៀត៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here