ម្តងហើយម្តងទៀតមិនរាងចាល ចាប់បញ្ជូនទៅតុលាការតែម្ដង ដោយសារកេងបរិមាណលីត្រ​ និងគុណភា​ពប្រេងឥន្ធនៈ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 12, 2019

ម្តងហើយម្តងទៀតមិនរាងចាល ចាប់បញ្ជូនទៅតុលាការតែម្ដង ដោយសារកេងបរិមាណលីត្រ​ និងគុណភា​ពប្រេងឥន្ធនៈ

អាយឌីអូឡូជីញ៉ូស

ប៉ៃលិន៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិន ចុះត្រួតពិនិត្យថ្ងៃទី១១​-១២​ ខែមករា​ ឆ្នាំ២០១៩ ដឹកនាំដោយលោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត​ សហការ​ជាមួយ​លោក មាន​ ចំណាប់​ អនុប្រធាន​នាយកដ្ឋានកាំកុងត្រូល និងបានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ ដោយបានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ និងបានបញ្ជូនម្ចាស់អាជីវកម្ម ទាំង៣ខាងក្រោមទៅតុលាផងដែរ។

ដែលរួមមាន ទី១- ដេប៉ូសូគីមិចបូរី ប៉ៃលិន, ទី២- ស្ថានីយប្រេងឥន្ធនៈ តូតាល់ និងទី៣- ដេប៉ូជាងសៀន។ ស្ថានីយ៍ និងដេប៉ូទាំង៣ មានភាពមិនប្រក្រតី ក្នុងការកេងបន្លំបរិមាណ និងគុណភាព បរិមាណចំណុះលីត្រមិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី១លីត្ររហូតដល់៤លីត្រ ត្រូវបាន កសាងឯកសារទៅតាមនីតិវិធី​ និងបញ្ចូនទៅតុលាការ។

ហើយក្នុងនោះដែរ រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០កន្លែង ក្នុងខេត្តប៉ៃលិន រកឃើញថា ៧កន្លែងមានភាពមិនត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហាទៅលើបច្ចេកទេសម៉ាស៊ីនបាញ់ប្រេង។

ប៉ុន្តែស្ថានីយ៍ទាំង៣នេះខាងលើនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំដូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញ បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។

ហើយចំពោះទីតាំង​មួយចំនួនទៀត ធ្វើកិច្ចសន្យានិងអប់រំបន្ថែម ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់ ​ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ​៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here