ជនល្មើសដែលប្លន់ជនជាតិចិនកាយកលុយ​ ១០ម៉ឺនដុល្លារ ត្រូវបានចាប់ខ្លួន​ហើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 19, 2019

ជនល្មើសដែលប្លន់ជនជាតិចិនកាយកលុយ​ ១០ម៉ឺនដុល្លារ ត្រូវបានចាប់ខ្លួន​ហើយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង១១ និង០០នាទីព្រឹក នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមជំនាញ នីតិវិធី ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រើហិង្សាដោយពិលឆក់ រួចវាយប្លន់យកលុយចំនួន ១០ម៉ឺនដុល្លារ ពីជនជាតិចិន។

ជនសង្ស័យ អ៊ុង​ សុគន្ធ

ជនសង្ស័យឈ្មោះ អ៊ុង​ សុគន្ធ ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៑ុនលាយបេតុង ផ្នែកបើកបររថយន្ត។

សមត្ថកិច្ចបានដកហូតបានសំភារៈវត្ថុតាងមាន ពិលឆក់ ចំនួន០១ និង ប្រាក់ដុល្លារចំនួន ០២ម៉ឺន ដុល្លារអាមេរិក។

ប្រគល់ប្រាក់ជូនម្ចាស់

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១០:៣០នាទី ព្រឹក មានករណី លួចមានស្ថានទម្ងន់ទោស(ហិង្សាប្រើពិលឆក់ វាយប្លន់យកលុយ ចំនួន ១០ម៉ឺនដុល្លារ) នៅចំណុចផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញបង្កឡើងដោយជនល្មើសចំនួន ០១នាក់ ស្លៀកពាក់ស៉ីវិល បានធ្វើសកម្មភាពយក ពិលឆក់វាយប្លន់យកលុយ ពីជនរងគ្រោះ ឈ្មោះ លុង លីន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ចិន មុខរបរ: ប្រធានគណនេយ្យក្រុមហ៊ុន​ លាយបេតុង នៅក្នុងរថយន្ត ពេលប្លន់បានលុយ ១០ម៉ឺន ហើយ ជនល្មើសបានរត់គេចខ្លួនបាត់៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here