មុននេះបន្តិច ព្រះរាជអាជ្ញា បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ដែលអ្នកគិតលុយហើយ ប៉ុន្តែខ្មែរអ្នកឈរឈ្មោះបើកពេទ្យ វ៉ិចតូរៀ រួចខ្លួន! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 14, 2019

មុននេះបន្តិច ព្រះរាជអាជ្ញា បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ដែលអ្នកគិតលុយហើយ ប៉ុន្តែខ្មែរអ្នកឈរឈ្មោះបើកពេទ្យ វ៉ិចតូរៀ រួចខ្លួន!

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖ ករណីមន្ទីរពេទ្យ វ៉ិចតូរៀ រហូតមកដល់ម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ទើបនឹងសម្រេចថ្មីមួយទៀត ក្រោយពីចំណាយពេលជាច្រើនម៉ោង ដើម្បីសាកសួរអ្នកពាក់ព័ន្ធ ។

បើតាម លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបុរសជនជាតិចិនជាអ្នកគិតលុយម្នាក់ ​​​ឈ្មោះ Azhi អាយុ៤៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាលដ៏សែនថ្លៃ ដោយឡែកលោកស្រី សៀង សុគន្ធ ដែលជាអ្នកឈឈ្មោះ ក្នុងការបើកមន្ទីរពេទ្យ ឈ្មោះ វ៉ិចតូរៀ នេះ ហើយនិងទទួលបានប្រាក់ប្រចាំខែ បែរជារួចខ្លួន ដោយគ្មានទោសអ្វីឡើយ។

ទាក់ទងនឹងដំណើរការនេះដែរ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ជាគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យ វ៉ិចតូរៀ ចំនួន២៣នាក់ ក្នុងនោះមានជនជាតិចិន៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ ហើយបុរសជនជាតិចិនម្នាក់ ឈ្មោះ Li Guo ដែលមានឈ្មោះប័ណ្ណបាតង់ មិនបានបង្ហាញមុខឡើយ។

ចំណែកបុរសជាគ្រូពេទ្យចិនច្រើនរូបទៀត ដែលមាននៅក្នុងបញ្ជីគ្រូពេទ្យប្រចាំមន្ទីរពេទ្យនេះ មិនត្រូវបានសួរនាំ ឬឃាត់ខ្លួនឡើយ ហើយក៏មិនឃើញវត្តមាននៅក្នុងមន្ទីរពេទ្យដែរ។

បើតាមសមត្ថកិច្ចបានបន្តឲ្យដឹងថា ជនជាតិទាំង៦នាក់ ធ្វើការក្នុងមន្ទីរពេទ្យនេះ គឺមិនមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ ហើយត្រូវនគរបាលអន្តោប្រវេសន៍សួរនាំបន្ថែម ដែលអាចត្រូវឃាត់ខ្លួនផងដែរ ពីបទស្នាក់នៅ និងធ្វើការដោយខុសច្បាប់៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here